កម្ពុជា៖ នៅថ្ងៃទី ០៣ ខែ មីនា នេះមានការទម្លាយពីសមាសភាពកីឡាករ កម្ពុជា ២ រូបដែលត្រូវមានឈ្មោះចូលដណ្តើមខ្សែក្រវាត់ស្ថាប័ន ISKA នៅសង្វៀន KKIF នៅពាក់កណ្តាលខែ មេសា នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យោងតាមការបង្ហើបដោយពិធីករលោក May Socheat បានឱ្យដឹងថាកីឡាករ កម្ពុជា ២ រូបដែលត្រូវប្រកួតដណ្តើមខ្សែក្រវាត់ ISKA នៅសង្វៀន KKIF នៅថ្ងៃទី ១៤ ខែ មេសា ខាងមុខនេះគឺមានកីឡាករ ឈឿង ល្វៃ និង រិន ដេវីត។
គួរបញ្ជាក់ថា ការប្រកួតខាងលើគឺនឹងរៀបចំឡើងដោយសង្វៀន KKIF ដែលនឹងធ្វើឡើងនៅថ្ងៃទី ១៣ និង ១៤ ខែ មេសា៕

