កម្សាន្ត៖ ប្រិយមិត្តច្បាស់ជាជ្រាបហើយថា តារាសម្ដែងប្រុសដ៏មានមន្ដស្នេហ៍គឺ លោក Lee Do Hyun កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងជាមួយនឹងការបង្ហាញមុខក្នុងរឿងថ្មី Exhuma បែបមន្ដអាគមន៍ ដែលសម្ដែងជាតួអង្គគ្រូមន្ដអាគន៍ មានសាក់យ័នអក្សរចិនពេញខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រៅពីសាច់រឿងជក់ចិត្តហើយនោះ គេចាប់អារម្មណ៍តួឯកប្រុស Do Hyun ដោយសារតែការប្រែប្រួលរបស់លោកនៅក្នុងការបង្ហាញវត្តមានលើកនេះ។ គួររំលឹកដែរថា កន្លងមក តារាប្រុសរូបនេះ សម្ដែងជាតួអង្គធម្មតា បែបស្នេហា រ៉ូមែនទិច មិនដែលសម្ដែងតួអង្គបែបនេះពីមុនមកនោះទេ ហេតុនេះ បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង។

ជាពិសេស Do Hyun បានធ្វើឲ្យអ្នកទស្សនាលង់ជាមួយនឹងរូបរាងដ៏សង្ហារ មានសាច់ដុំធំជាងមុន សក់វែង ចង់ឡើងលើ ថែមទាំងមានសាក់យ័នអក្សរចិនទៀតនោះ អ្នកណាមើលហើយក៏លង់ស្នេហ៍ដកចិត្តមិនរួច។ លើសពីនោះ តារាប្រុសរូបនេះ មានអត្តចរិតខុសដាច់ពីអត្តចរិតរបស់តួអង្គដែលខ្លួនសម្ដែង ដែលវាជាចំណុចពិសេសទាក់ទាញរបស់លោក៕






