កម្សាន្ត៖ ថ្មីៗនេះផ្ទុះការចាប់អារម្មណ៍លើគណនីហ្វេសប៊ុករបស់លោក សុង សុវណ្ណារ៉ា ដែលជាស្វាមីអ្នកនាង ផន សុផារី បន្ទាប់ពីលោកបានបង្ហោះសារមួយឃ្លា និង អមនឹងរូបភាពជាមួយ លោក ឧកញ៉ា ឈាង រ័ត្ន កាលនៅមានជីវិត ដោយបញ្ជាក់ថា វិញ្ញាណលោកឧកញ៉ាបានមកលេងស្រស់កំឡុងម៉ោង១២រំលងអាធ្រាតថ្ងៃទី១២ យប់មិញនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងនោះ គណនីហ្វេសប៊ុក Song Sovannara បានសរសេរសារថា "ថ្វីបើពួកយើង ឃ្លាតកាយឆ្ងាយឋាន តែចិត្តប្អូននៅនឹងរលឹកបងជានិច្ច តែមុននឹងបងមកស្រស់ៗ ពេកហើយ"។ តាមរយៈការបង្ហោះនេះ នាំឲ្យអ្នកលេងបណ្ដាញសង្គមនាំគ្នាចូលខមិន សុំឲ្យលោកប្រាប់លម្អិតអំពីហេតុការណ៍មួយនេះ។
មិនតែប៉ុណ្ណោះ អ្នកនាង ផន សុផារី ក៏បានធ្វើការស៊ែហើយបានសរសេរបន្ថែមថា "ដេកលែងលក់ហើយ ចូលមកក្នុងផ្ទះអត់បានសុខចិត្តនិយាយតាមរបងឆ្លងឆ្លើយ ឆ្ងាញ់ត្រង់ប្រាប់ថាមកជួយហ្នឹងហ្មង បើមកនៅមែនខែក្រោយដឹងហើយ" ដែលធ្វើឲ្យមហាជននាំគ្នាព្រឺសម្បុរខ្ញាកតាំងពីយប់មិញនេះ។
គួរបញ្ជាក់ផងដែរថា លោក ឧកញ៉ា ឈាង រ័ត្ន បានទទួលមរណភាពតាំងពី ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ ដែលគិតមកដល់ពេលនេះ មានរយៈពេលកន្លះឆ្នាំជាងទៅហើយ។ ទោះបីជាយ៉ាងណាក្ដី មហាជនហាក់ដូចជាមិនអាចបំភ្លេចបាននូវការស្លាប់របស់ លោកឧកញ៉ា ដោយលោកបានធ្វើអត្តឃាតខ្លួនឯង៕