កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី 19 ខែឧសភា ក្រុមស៊ើបអង្កេតរបស់ BBC World Service របស់ BBC Eye បានចេញផ្សាយភាពយន្តឯកសារថ្មី ដែលមានចំណងជើងថា Burning Sun ដោយបង្ហាញពីការស្រាវជ្រាវដែលអ្នកកាសែតស្រីកូរ៉េពីរនាក់បានព្យាយាម លាតត្រដាងរឿងអាស្រូវផ្លូវភេទពាក់ព័ន្ធនឹងតារា K-Pop ដ៏ល្បីល្បាញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមដែលគេដឹង គ្មានតារា K-Pop ណាម្នាក់ដែលពាក់ព័ន្ធនឹងរឿងអាស្រូវនោះ ខ្លាំងច្រើនជាង Seungri អតីតសមាជិក BIGBANG ទេ។ អតីតតារាចម្រៀងរូបនេះ មានទំនាក់ទំនងជាមួយក្លឹប Burning Sun ហើយត្រូវបានគេចោទថាជាសមាជិកនៃក្រុម ដែលវីដេអូសិចខុសច្បាប់ដ៏សកម្មជាងគេ ។
ទីបំផុត Seungri ត្រូវបានគេរកឃើញថាមានពិរុទ្ធក្នុងការរៀបចំការជួញដូរផ្លូវភេទ ការលេងល្បែងស៊ីសងខុសច្បាប់ និងបទចោទប្រកាន់ជាច្រើនទៀត ដោយទទួលបានការកាត់ទោសដាក់ពន្ធនាគាររយៈពេលខ្លីមួយឆ្នាំកន្លះ។ ដោយឡែក ក្រោយពីការដោះលែងពីពន្ធនាគាររួចមក Seungri មានសេរីភាព ដើរលេងហ៊ឺហារ ធ្វើឲ្យមហាជនជាច្រើនមានការស្អប់ខ្ពើម ប៉ុន្ដែក៏នៅតែមានក្រុមអ្នកគាំទ្រផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ក្នុងវីដេអូដ៏អាក្រក់ពីភាពយន្តឯកសារថ្មី គេឃើញ Seungri ស្រែកដាក់មនុស្សស្រីម្នាក់ ដែលនាងមានសភាពស្រវឹង ហើយរូបលោកហាក់ដូចជាអាចនឹងវាយនាងមុននឹងចាប់ដៃនាងហើយព្យាយាមទាញនាងតាម។ តាមរយៈវីដេអូនេះ បង្ហាញអំពីទង្វើដ៏អាក្រក់របស់ Seungri នៅក្នុងឧក្រិដ្ឋកម្មដែលបានកើតឡើង ហើយធ្វើឲ្យមហាជនជាច្រើន នៅតែមិនអស់ចិត្តនឹងទង្វើមួយនេះ៕
ប្រភព៖ koreaboo
សូមទស្សនាវីដេអូតាមរយៈ៖ Seungri Burning Sun Scandal