បើធ្វើបានដឹងតែកក្រើកហើយ! បានជួបគ្នាភ្លាម Dave ប្រកាសក្តែងៗថាចង់ធ្វើរឿងមួយនេះរួមគ្នាជាមួយនឹង G-Devith

//s9.kh1.co/24/241aa100a7d6cf8c633ee1bb96c1b78ce3943f2d.jpg
កីទ្បា

 ២៣-ឧសភា-២០២៤ ៩ព្រឹក · មួយឆ្នាំមុន

បើធ្វើបានដឹងតែកក្រើកហើយ! បានជួបគ្នាភ្លាម Dave ប្រកាសក្តែងៗថាចង់ធ្វើរឿងមួយនេះរួមគ្នាជាមួយនឹង G-Devid

កម្ពុជា៖ អតីតអ្នកប្រដាល់កាណាដា វាយតំណាងឱ្យភូមាលោក Dave Leduc បានប្រកាសថា គាត់ចង់ចេញបទចម្រៀងរួមគ្នាមួយជាមួយនឹងតារ៉ាចម្រៀង និងតារារ៉េបរបស់កម្ពុជាលោក G-Devith បន្ទាប់ពីអ្នកទាំងពីរបានជួបគ្នាផ្ទាល់កាលពីពេលថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Dave Leduc និង G-Devith
លោក Dave Leduc និង G-Devith

ជាការពិតណាស់ កាលពីថ្ងៃទី ១៩ ខែ ឧសភា កន្លងទៅ Dave Leduc និង G-Devith បានជួបគ្នាផ្ទាល់ បន្ទាប់ពីអ្នកទាំងពីរបានទៅចូលរួមទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រកីឡាអេឡិចត្រូនិច Mobile Legend MPL KH S6 រវាងក្រុម See You Soon និងក្រុម D-Roar Legend ខណៈនៅក្នុងការប្រកួតនោះក្រុម See You Soon បានក្លាយម្ចាស់ជើងឯក ក្រោយបានយកឈ្នះក្នុងលទ្ធផល ៤ ទល់នឹង ២។

លោក Dave Leduc និង G-Devith
លោក Dave Leduc និង G-Devith

យ៉ាងណាមិញ ក្រោយបានជួបជាមួយ G-Davith រួច កាលពីថ្ងៃទី ២១ ខែ ឧសភា Dave បានបង្ហោះសារនៅលើទំព័រ Facebook របស់ខ្លួនយ៉ាងដូច្នេះថា៖

ខ្ញុំបានប្រាប់ប្អូន G-Devith ថា គាត់ក៏អាចធ្វើជាអ្នកប្រដាល់គុនខ្មែរបានដែរ ព្រោះគាត់មានកម្ពស់ និងដៃវែងដូចខ្ញុំ រាងដូចគ្នា ប៉ុន្តែខ្ញុំសប្បាយចិត្តដែលគាត់បង្កើតបទចម្រៀងពីរោះកប់ៗ ព្រោះខ្ញុំពិតជាស្រឡាញ់បទចម្រៀងរបស់គាត់។ សប្បាយណាស់ដែលបានជួបគ្នានៅ MPL Cambodia ចុងសប្តាហ៍នេះ ហើយខ្ញុំបានប្រាប់គាត់ថា យើងគួរតែបង្កើតបទចម្រៀងជាមួយគ្នា។ សាកស្រមៃមើលថាតើបទនោះនឹងល្បីប៉ុនណាទៅ បើមីយ៉ាន់ម៉ា និងកម្ពុជាចែករំលែកបទនោះ!? វ៉ោវ មិត្តភាពរាប់ពាន់ឆ្នាំរវាងប្រជាជាតិទាំងពីរ។ បើផូសនេះទទួលបានការចូលចិត្តច្រើន យើងនឹងទម្លាក់បទដែលយើងធ្វើរួមគ្នា និងវីដេអូឃ្លីប៖ DAV x G-DEVITH សូមចែករំលែកបើចង់ឃើញខ្ញុំរ៉េប។

លោក Dave Leduc
សាររបស់ Dave Leduc
សាររបស់ Dave Leduc
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T