Breaking News! ក្រោយឈ្នះពានពីរក្នុងរដូវកាលនេះ ឥឡូវនេះស្វាយរៀងបានប្រកាសចែកផ្លូវជាមួយកីឡាករបរទេសពីរនាក់នេះហើយ

//s9.kh1.co/8c/8cb9f0ac0bc55776998d3e70f4e54b0bc9e1f267.jpg
កីទ្បា

 ២៣-ឧសភា-២០២៤ ៥ល្ងាច · មួយឆ្នាំមុន

ក្រោយឈ្នះពានពីររដូវកាលនេះ ឥឡូវនេះស្វាយរៀងបានប្រកាសចែកផ្លូវជាមួយកីឡាករបរទេសពីរនាក់នេះហើយ

កម្ពុជា៖ នាវេលាមុននេះបន្តិចក្លិប ព្រះខ័នរាជស្វាយរៀង បានប្រកាសចែកផ្លូវគ្នាជាមួយកីឡាករ Marcus Haber និង Iago Bento ជាផ្លូវការហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រម្លឹកថា Marcus Haber ត្រូវបាន ស្វាយរៀង ចុះចុងក្រោយយកបានពីក្រុម វិសាខា កាលពីខែ មករា ឆ្នាំ ២០២២ កន្លងទៅ ចំណែក Iago Bento វិញត្រូវបាន ស្វាយរៀង ចុះកុងត្រាយកបានពីក្លិប អង្គរថាយហ្គើ កាលពីខែ មករា ឆ្នាំ ២០២៣ កន្លងទៅ។

គួរបញ្ជាក់ថា កីឡាករបរទេសឆ្នើមទាំង ២ រូបនេះសុទ្ធតែបានជួយឱ្យ ស្វាយរៀង ឈ្នះពានពីរក្នុងមួយរដូវកាលនៅរដូវកាលនេះ គឺពាន Hun Sen Cup និងពានលីគកំពូលកម្ពុជា Cambodian Premier League ប៉ុន្តែឥឡូវនេះកុងត្រារបស់ពួកគេនឹងត្រូវបញ្ចប់ចាប់ពីពេលនេះតទៅហើយ។

 Marcus Haber
 Marcus Haber
Iago Bento
Iago Bento
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T