កម្សាន្ត៖ មហាជននៅក្នុងប្រទេសកម្ពុជាសុទ្ធតែស្គាល់ហើយថា លោក Pey Pey Dy គឺជាតារាកំប្លែង និងជាអ្នករកស៊ីម្នាក់ដ៏ជោគជ័យ ដែលលោកមានហាង ហិរខនឺ និង កាហ្វេខនឺ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន ពិសេស មិត្តយុវវ័យតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស ថ្មីៗនេះ តារាប្រុសរូបនេះ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាមួយនឹងរូបភាពប៉ុន្មានសន្លឹក ដែលបង្ហាញនូវរូបរាងដ៏សង្ហារ និង ការតុបតែងខ្លួនយ៉ាងទាន់សម័យ។ នៅក្នុងនោះ រូបលោក បានស្លៀកពាក់ឈុតខោអាវពណ៌ស ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ពណ៌សក់ របស់ Peypey Dy ក៏ពណ៌ស ធ្វើឲ្យស្ទាយ៍មួយនេះប្លែក ដូចតារាចម្រៀង Kpop។
លើសពីនោះ ការតែងខ្លួនថតរូបបែបនេះ ក៏ព្រោះតែជិតដល់ថ្ងៃខួបកំណើតរបស់ខ្លួន ដែលលោកបានតុបតែងខ្លួនស្អាតៗថតក្នុងស្ទូឌីយូ។ យ៉ាងណាមិញ តារាកំប្លែងរូបនេះ ជាមនុស្សចូលចិត្តថតរូប តែងខ្លួនស្អាតៗ និងពូកែលេងស្ទាយ៍ប្លែកៗ កាត់ទៅខាងកូរ៉េ៕
ប្រភព៖ Longdy Sem