កូរ៉េខាងត្បូង៖ តារាសម្ដែងស្រី Ko Hyun Jung នៅតែទទួលបានការគាំទ្រក៏ដូចជាប្រជាប្រិយភាព បើទោះបីជាមានវ័យដល់ទៅ៥៣ឆ្នាំទៅហើយក៏ដោយ ដោយថ្មីៗនេះ Hyun Jung បានចូលរួមសម្ដែងនៅក្នុងរឿង "Mask Girl" ដ៏ល្បីល្បាញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតារាសម្ដែងស្រីរូបនេះក៏ធ្លាប់ជា បវរកញ្ញាកូរ៉េលំដាប់រងទី១ កាលពីឆ្នាំ ១៩៨៩ និងបានបង្ហាញខ្លួនក្នុងរឿងភាគជាហូរហែ។ លោកស្រីក៏ធ្លាប់បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងកូនប្រុសអ្នកជំនួញស្តុកម្នាក់ តែលែងលះវិញកាលពីឆ្នាំ២០០៣។
យ៉ាងណាមិញ បើនិយាយពីសម្រស់បច្ចុប្បន្នរបស់តារាស្រីលំដាប់រូបនេះ គេឃើញថានៅតែស្អាតខ្ញង់ នៅពេលលេងស្ទាយ៍បែបយុវវ័យអ៊ីចឹងទៅ ដោយរំលេចជាមួយនឹងស្បែកស គ្មានយារធ្លាក់ត្រង់ណាសោះ ដែលធ្វើឲ្យអ្នកគាំទ្រសរសើរថា តារាស្រីរូបនេះស្រស់ស្អាត សាច់ចាំតែម្ដង៕
ប្រភព៖ koreaboo