7 sec

ដឹងម៉េចម៉ាទេ! Thiago បង្ហោះសារអន់ចិត្តបែបនេះ ទាក់ទងនឹងគេមិនសូវខ្វាយខ្វល់ពីគាត់ដូច Dave Leduc និង ត្រៀមទៅសហរដ្ឋអាមេរិកហើយ

//s9.kh1.co/b3/b3c753ab00add439a923b1dd4f32e4d6a4a38118.jpg
កីទ្បា

 ២៤-មិថុនា-២០២៤ ១០ព្រឹក · ៦ ថ្ងៃមុន

Thiago បង្ហោះសារអន់ចិត្តបែបនេះ ទាក់ទងនឹងគេមិនសូវខ្វាយខ្វល់ពីគាត់ដូច Dave Leduc និង ត្រៀមទៅសហរដ្ឋអាមេរិកហើយ

កម្ពុជា​៖ កីឡាករ Thiago Teixiera ដែលបងប្អូនស្គាល់ថាជា សែន ចន្ទរិទ្ធីគុន បានធ្វើការបង្ហោះសារយ៉ាងគួរឲ្យភ្ញាក់ផ្អើលកាលពីយប់មិញ ទាក់ទងនឹងការមិនសូវយកចិត្តទុកថ្នាក់ពីថ្នាក់ដឹកនាំ ដូចទៅនឹង Dave Leduc ដែលទើបតែមកប្រទេសកម្ពុជាក្រោយគាត់ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=650,q=100/ea/eafbfe169359992f15c231a7632ecfdd699e07fb.jpg

ជាការពិតណាស់​ តាមរយៈសំណេររបស់ Thiago គាត់ក៏បានសង្កត់ធ្ងន់ៗថា តាំងពីមកដល់ប្រទេស កម្ពុជា គាត់ពុំសូវទទួលបានឱកាស និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំឡើយ ហើយគាត់បានបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ការប្រកួតក្បាច់គុនចម្រុះជើងឯកអាស៊ីនៅខែ កក្កដា ខាងមុខ គាត់នឹងចាកចេញពីប្រទេសកម្ពុជា ដើម្បីហោះទៅ សហរដ្ឋអាមេរិកហើយ។

https://s9.kh1.co/__image/w=650,h=118,q=100/a1/a133fa07db89da59a58c5d1372dbd8eb0eec47dc.png

បន្ថែមពីនេះទៀត Thiago បានទម្លាយឲ្យដឹងថា មានឧកញ៉ាមួយចំនួនបានបិទផ្លូវរបស់គាត់មិនឲ្យមានការងារធ្វើនៅក្នុងប្រទេសកម្ពុជា ដែលជាហេតុរយៈពេល មួយឆ្នាំពេញ គាត់គ្មានអ្វីទាល់តែសោះ គាត់ពិតជាឈឺចាប់ ដូច្នេះគាត់មិនចាំបាច់ក្លាយជាជនជាតិខ្មែរក៏បានដែរ អាចដកសញ្ជាតិខ្មែររបស់គាត់វិញបាន។ 

https://s9.kh1.co/__image/w=650,h=188,q=100/c4/c4520b7c0ce8e12c826d0e8b10e2cbaa2caca027.png
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T