7 sec

លោកឧកញ៉ាស្រី ចាន់ថន សន្យាថានឹងធ្វើរឿងនេះ ឱ្យតែ Thiago អាចទៅប្រកួតនៅ UFC ដើម្បីផ្សព្វផ្សាយគុនខ្មែរពិតមែន

//s9.kh1.co/5f/5fdab9d6a3ba08ae8302b6cc3f9e606375a0bebd.jpg
កីទ្បា

 ២៧-មិថុនា-២០២៤ ៥ល្ងាច · ៣ ថ្ងៃមុន

លោកឧកញ៉ាស្រី ចាន់ថន បានសន្យាថានឹងធ្វើរឿងនេះ ឱ្យតែ Thiago អាចទៅប្រកួតនៅ UFC ដើម្បីផ្សព្វផ្សាយគុនខ្មែរពិតមែន

កម្ពុជា៖ ថ្មីៗនេះអ្នកប្រដាល់ជនជាតិប្រេស៊ីល សញ្ជាតិខ្មែរ កីឡាករ សែន ចន្ទរិទ្ធីគុន (Thiago Teixeira) ហាក់មានរឿងរ៉ាវរកាំរកូសច្រើន ជុំវិញការមកស្នាក់នៅក្នុងទឹកដីនៃប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សែន ចន្ទរិទ្ធីគុន
សែន ចន្ទរិទ្ធីគុន

កីឡាករ សែន ចន្ទរិទ្ធីគុនបានប្រកាសជារឿយៗអំពីបញ្ហាវិបត្តិសេដ្ឋកិច្ចរបស់ខ្លួន បន្ទាប់ពីគាត់បានចាកចេញពីប្រទេសថៃ ហើយបានមកបើកក្លិបប្រដាល់មួយនៅក្នុងប្រទេស កម្ពុជា ហើយទន្ទឹមនឹងនេះគាត់ក៏បានប្រកាសសុំជំនួយនៅលើបណ្តាញសង្គមមួយលើក ជាពីរលើកផងដែរ ដើម្បីទប់ទល់នឹងបញ្ហាសេដ្ឋកិច្ចដែលខ្លួនកំពុងតែប្រឈមមុខ។

យ៉ាងណាក៏ដោយ ក្នុងការមករស់នៅប្រទេស កម្ពុជា និងការទទួលបានសញ្ជាតិខ្មែរបែបនេះ សែន ចន្ទរិទ្ធីគុន ក៏បានសាងគុណសម្បត្តិច្រើនផងដែរ ចំពោះការជួយផ្សព្វផ្សាយពីគុនខ្មែររបស់យើង ខណៈនៅថ្ងៃ ព្រហស្បតិ៍ ទី ២៧ នេះ សែន ចន្ទរិទ្ធីគុនស្រាប់តែបានបង្ហោះសារមួយដ៏គួរឱ្យចាប់អារម្មណ៍ថា គាត់គឺចង់ចេញទៅប្រទេស សហរដ្ឋអាមេរិក ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយគុនខ្មែរ ដោយគាត់ស្នើសុំចូលប្រកួតនៅក្នុងស្ថាប័ន UFC ដែលជាស្ថាប័នលំដាប់ពិភពលោកដ៏ធំមួយក្នុងនាមគាត់ជាកីឡាករវាយតំណាងឱ្យគុនខ្មែរម្នាក់។

សែន ចន្ទរិទ្ធីគុន
សែន ចន្ទរិទ្ធីគុន

យ៉ាងណាមិញ សែន ចន្ទរិទ្ធីគុន គាត់បានបញ្ជាក់ថា ឥឡូវនេះគាត់គឺមិនទាន់មានថវិការគ្រប់គ្រាន់ទេ ហើយគាត់ក៏កំពុងស្វែងរកអ្នកជួយឧបត្ថម្ភផងដែរ ប៉ុន្តែគាត់គឺមិនទាន់ទទួលបានអ្វីនៅឡើយទេ។

សាររបស់ សែន ចន្ទរិទ្ធីគុន
សាររបស់ សែន ចន្ទរិទ្ធីគុន

ក្រោយការបង្ហោះនេះរួចលោកឧកញ៉ាស្រី ចាន់ថន ស្រាប់តែបានឆ្លើយតបភ្លាមៗថា «បើអ្នកបានទៅប្រកួតតំណាងនៅ UFC តំណាងឱ្យគុនខ្មែរពិតមែន ខ្ញុំធានាថានឹងរកស្ពនសឺឱ្យអ្នក ១០០%»

សាររបស់លោកឧកញ៉ាស្រី ចាន់ថន
សាររបស់លោកឧកញ៉ាស្រី ចាន់ថន
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T