ខ្ញីចាស់ព្រំ សំណាង បានផ្តល់ក្តីសង្ឃឹមចុងក្រោយឱ្យប្រជាជនកម្ពុជា ខណៈជើងខ្លាំងខ្មែរយើងបីនាក់បានបរាជ័យនៅទឹកដីបារាំងកាលពីយប់មិញ

//s9.kh1.co/b2/b2ba24e55d6d52583b504a4de35877225b2a5720.jpg
កីទ្បា

 ២៨-មិថុនា-២០២៤ ១ល្ងាច · ៤ ខែមុន

ខ្ញីចាស់ព្រំ សំណាង បានផ្តល់ក្តីសង្ឃឹមចុងក្រោយឱ្យប្រជាជនកម្ពុជា ខណៈជើងខ្លាំងខ្មែរយើងបីអ្នកបានបរាជ័យនៅទឹកដីបារាំងកាលពីយប់មិញ

កម្ពុជា៖ ក្រោយទន្ទឹងរង់ចាំអស់រយៈពេលយ៉ាងយូរទីបំផុតការប្រកួតនៅទឹកដី ប៉ារីស ក្នុងប្រទេស បារាំង បានបញ្ចប់ហើយ ក្នុងនោះកីឡាករគុនខ្មែរយើងទាំង ៥ នាក់ ទទួលបានលទ្ធផលឈ្នះ ២ និង ចាញ់ ៣ នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

សម្រាប់កីឡាករកម្ពុជាយើងដែលបានចេញទៅប្រកួតនៅទីនោះ រួមមានគ្រូក្មេងសៀងហៃ, រាហ៊ូមាសឈុត សេរីវ៉ាន់ថង, នាគចម្បាំងលន បញ្ញា, ឡៅ ចិត្រា និងអ្នកលេងជង្គង់ទិព្វពិឃាដព្រំ សំណាង។

យ៉ាងណាមិញ តាមរយៈការឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ ក្នុងនោះគ្រូក្មេងសៀង ហៃ ជាអ្នកប្រកួតគូទី ១ គឺបានយកឈ្នះលើកីឡាករម្ចាស់ផ្ទះបារាំង YANIS SOUALILI ដោយពិន្ទុ និងដណ្តើមបានខ្សែក្រវាត់មួយគ្រឿង។

ចំណែកឈុត សេរីវ៉ាន់ថង ដែលជាការប្រកួតដណ្តើមខ្សែក្រវាត់លក្ខណៈម៉ារ៉ាតុនបានសន្លប់ក្រោមថ្វីដៃកីឡាករ អេស្ប៉ាញ FINLAY SMITH ក្នុងទឹកទី ១, គូបន្ទាប់ឡៅ ចិត្រា បានចាញ់ពិន្ទុកីឡាករម្ចាស់ផ្ទះបារាំង ANTHONY DEFRETIN រីឯលន បញ្ញា វិញក៏បានបរាជ័យផងដែរ ដោយបានចាញ់កីឡាករបារាំងដូចគ្នា គឺកីឡាករ ELIAS NAJI ដោយពិន្ទុ និងមួយគូទៀតដែលជាគូប្រកួតចុងក្រោយរបស់កីឡាករកម្ពុជាយើង គឺតារាជើងចាស់ព្រំ សំណាង មិនបានធ្វើឱ្យអ្នកគាំទ្រដែលតាមដានការឡាយជាង ៣ ម៉ឺននាក់ខកចិត្តនោះទេ ដោយគាត់បានយកឈ្នះកីឡាករជើងខ្លាំងម្ចាស់ផ្ទះបារាំង REDA OUDGOU ដោយពិន្ទុ។

រូបភាព
រូបភាព

ដូច្នេះការចេញទៅ បារាំង លើកនេះ កីឡាករកម្ពុជាយើងគឺទទួលបានលទ្ធផលឈ្នះ ២ និង ចាញ់ ៣។ ទោះបីជាលទ្ធផលនេះពុំទាន់ល្អគ្រប់គ្រាន់ក្តី ប៉ុន្តែយើងមើលឃើញថា កីឡាករយើងពិតជាមានការប្រឹងប្រែងមែនទែន ហើយជាពិសេសយើងបានចូលរួមបន្ថែមទៀតក្នុងការផ្សព្វផ្សាយក្បាច់គុនខ្មែររបស់យើងឱ្យបរទេសបានស្គាល់កាន់តែខ្លាំង។

រូបភាព
រូបភាព
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T