7 sec

មានដឹងអត់ថា កីឡាករអង់គ្លេស ពេលប្រកួតតំណាងឲ្យជម្រើសជាតិម្តងៗទទួលបានប្រាក់កម្រៃប៉ុន្មានក្នុងមួយប្រកួត?

//s9.kh1.co/ed/ed88798a992712c9ade7e993a068b24c1e7e54c5.png
កីទ្បា

 ២៦-មិថុនា-២០២៤ ១០ព្រឹក · ៤ ថ្ងៃមុន

មានដឹងអត់ថា កីឡាករអង់គ្លេស ពេលប្រកួតតំណាងឲ្យជម្រើសជាតិម្តងៗទទួលបានប្រាក់កម្រៃប៉ុណ្ណេះ

អង់គ្លេស៖ ក្រុមជម្រើសជាតិអង់គ្លេសកំពុងតែធ្វើការប្រកួតប្រជែងក្នុងពានរង្វាន់ Euro 2024 នារដូវក្តៅនេះដោយសង្ឃឹមថានឹង អាចឈ្នះពានរង្វាន់ធំជាលើកដំបូងរបស់ពួកគេចាប់តាំងពីការឈ្នះពានរង្វាន់ចុងក្រោយ គឺពានរង្វាន់ World Cup កាលពី ៥៨ឆ្នាំមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/a9/a9d2933bc6bdd2d785f48e42a319555f622c8049.png

ជាការពិតណាស់ ទោះបីជាអង់គ្លេស ចាប់ផ្តើមមិនសូវមិនបានល្អក្នុងព្រឹត្តិការណ៍ EURO តាមរយៈការប្រកួត ៣ដងក្នុងពូល ពួកគេឈ្នះម្តង និង ស្មើពីរដង រកបានតែ ២គ្រាប់ប៉ុណ្ណោះ ប៉ុន្តែ យ៉ាងណាពួកគេនៅតែអាចបញ្ចប់ចំណាត់ថ្នាក់លេខ១ កក់កៅអីឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយ ខណៈបើនិយាយពីសម្ពាធវិញ កីឡាករ និង គ្រូបង្គោល កំពុងតែត្រូវថ្មោងខ្លាំងមែនទែនពីសំណាក់អ្នកគាំទ្រ។

https://s9.kh1.co/__image/w=650,h=366,q=100/b4/b4ed04f3752341d0cfe11172dcd7ee136ca517eb.png

និយាយពីក្រុមអង់គ្លេស អ្នកណាៗក៏ទទួលស្គាល់ដែរ ថា ពួកគេមានធនធានកីឡាករច្រើនណាស់ និង ពេញសាច់តាំងពីក្រោមដល់លើ ប៉ុន្តែ ប្រិយមិត្តមានដឹងអត់ពីកម្រៃរបស់ពួកគេពេលជាប់ក្នុងក្រុមជម្រើសជាតិ និង ប្រកួតតំណាងម្តងៗ គឺ ទទួលបានប្រមាណជា ២០០០ផោន/ប្រកួត (ឬប្រមាណជា ២៥០០ដុល្លារអាមេរិក) យ៉ាងណា គិតចាប់តាំងពីឆ្នាំ ២០០៧ កីឡាករទាំងអស់តែងតែយកប្រាក់នោះទៅបរិច្ចាគទៅដល់មូលនិធិបាល់ទាត់អង់គ្លេស គិតមកទល់ពេលនេះបានចំនួនជាង ១៥លានផោន ហើយ ខណៈ បើក្នុងពានរង្វាន់ EURO នេះ ក្រុមអង់គ្លេស អាចឡើងបានដល់វគ្គផ្តាច់ព្រ័ត្រ នោះកីឡាករម្នាក់ៗនឹងទទួលបានកម្រៃសរុបចំនួន ១៤០០០ ផោន៕

https://s9.kh1.co/__image/w=650,h=324,q=100/04/048e93ea0b2390d4872e2f83894c7edc8813a69a.png

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T