គ្រាប់ពេជ្រ Vinicius ប្រើបច្ចេកទេសស៊ុត ២ គ្រាប់យ៉ាងអស្ចារ្យ ជួយឱ្យ ប្រេស៊ីល លត់ បារ៉ាហ្គាយ ទាំងព្រលឹម ៤-១(មានវីដេអូ)

//s9.kh1.co/8d/8d580190a22584a0ccfa17f76885292c404e81fb.jpg
កីទ្បា

 ២៩-មិថុនា-២០២៤ ១០ព្រឹក · ៣ ថ្ងៃមុន

គ្រាប់ពេជ្រ Vinicius ប្រើបច្ចេកទេសស៊ុត hat-trick យ៉ាងអស្ចារ្យ ជួយឱ្យ ប្រេស៊ីល លត់ បារ៉ាហ្គាយ ទាំងព្រលឹម ៤-១

បរទេស៖ នាព្រឹកថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២៤ នេះក្រុមជម្រើសជាតិ ប្រេស៊ីល បានជួបតទល់គ្នាជាមួយក្រុមជម្រើសជាតិ ប៉ារ៉ាហ្គាយ នៅកីឡដ្ឋាន Allegiant Stadium ក្នុងប្រទេស សហរដ្ឋអាមេរិក នៅក្នុងការប្រកួតពូល D នៃពានរង្វាន់ Copa America ២០២៤ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងការប្រកួតខាងលើ ខាងក្រុមជម្រើសជាតិ ប្រេស៊ីល ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានទទួលជ័យជម្នះទៅលើក្រុម ប៉ារ៉ាហ្គាយ យ៉ាងចាស់ដៃក្នុងលទ្ធផល ៤ ទល់នឹង ១។

ក្នុងនោះ ៤ គ្រាប់របស់ ប្រេស៊ីល គឺរកបានដោយ Vinicius Jr. ២ គ្រាប់ គឺនៅនាទីទី ៣៥ និង ៤៥+៥ និង ២ គ្រាប់ទៀត គឺរកបានដោយកីឡាករវ័យក្មេង Savio នៅនាទីទី ៤៣ និង Lucas Paqueta នៅនាទីទី ៦៥ តាមរយៈបាល់ពិន័យ ១១ ម៉ែត្រ ចំណែក ១ គ្រាប់របស់ ប៉ារ៉ាហ្គាយ វិញគឺរកបានដោយកីឡាករ Omar Alderete នៅនាទីទី ៤៨។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា ប្រកួតបន្ទាប់ ដែលជាការប្រកួតចុងក្រោយនៃវគ្គជម្រុះក្នុងពូល ប្រេស៊ីល នឹងត្រូវជួបជាមួយក្រុមកំពូលតារាង កូឡុំប៊ី នៅថ្ងៃទី ៣ ខែ កក្កដា ខាងមុខ៕

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូហាយឡាយ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T