លោក Southgate ថាកូនក្រុមរូបនេះមិនសប្បាយចិត្តពេលលោកប្តូរគេចូលយប់មិញ តែចុងក្រោយគេក្លាយជាតារាសំណាងរបស់ អង់គ្លេស

//s9.kh1.co/c4/c43faaab7169f544225efb7bf028b66a599cef9b.jpg
កីទ្បា

 ០១-កក្កដា-២០២៤ ៩ព្រឹក · ៣ ថ្ងៃមុន

លោក Southgate ថាកូនក្រុមរូបនេះមិនសប្បាយចិត្តពេលលោកប្តូរគេចូលយប់មិញ តែចុងក្រោយគេក្លាយជាតារាសំណាងរបស់ អង់គ្លេស

អង់គ្លេស៖ គ្រូបង្គោលក្រុមជម្រើសជាតិអង់គ្លេស លោក Gareth Southgate បានទម្លាយឲ្យដឹងថា Ivan Toney មិនសប្បាយចិត្តនោះទេចំពោះការសម្រេចចិត្តរបស់លោក ដែលរូបគេត្រូវរងចាំដល់នាទីថែមម៉ោងក្នុងវគ្គទី២ ទើបគ្រូផ្លាស់ប្តូរឲ្យគេចូលលេងក្នុងទីលានក្នុងជំនួបទល់នឹង ក្រុមជម្រើសជាតិស្លូវ៉ាគី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Gareth Southgate
  លោក Gareth Southgate

ជាការពិតណាស់ កាលពីយប់មិញនេះអាចនិយាយបានថា ពិតជាតឹងតែងមែនទែនសម្រាប់អង់គ្លេស ក្នុងការវាយបកយកឈ្នះ ស្លូវ៉ាគី ក្នុងលទ្ធផល ២ទល់នឹង១ ពោលនាទីទី ៩០+៥ ទៅហើយទើប Jude Bellingham រកគ្រាប់បាល់តាមស្មើបាន និង មួយគ្រាប់ជ័យជម្នះក្នុងវគ្គថែមម៉ោងដោយ Harry Kane។ ដោយឡែកនិយាយពី Ivan Toney វិញ គេបានផ្លាស់ប្តូរចូលលេងក្នុងនាទីទី ៩០+៤ ប្រៀបបានដូចជាតារាសំណាងរបស់អង់គ្លេស គ្រាន់តែចូលមកភ្លាម ក្រុមមានគ្រាប់បាល់ភ្លែត។

https://s9.kh1.co/__image/w=650,h=424,q=100/4a/4a3b8d1cc2eefeb5e3ca22b3745ab8de515777d2.png

យ៉ាងណាក៏ដោយ លោក Southgate បានទម្លាយឲ្យថា Toney មិនរីករាយចំពោះការរងចាំប្តូរចូលរហូតដល់ចុងម៉ោងនៃវគ្គទី២បែបហ្នឹងទេ ក្នុងនោះលោកបាននិយាយថា៖

ខ្ញុំគិតថា Toney មិនសប្បាយចិត្តនោះទេដែលខ្ញុំប្តូរគាត់ឲ្យចូលលេង ខណៈ ការប្រកួតនៅសល់ត្រឹមតែមួយនាទីទៀត។ ខ្ញុំយល់ពីអារម្មណ៍គាត់ ថា ពេលខ្ញុំប្តូរគាត់ចូលទៅ គាត់ស្ទើរតែមិនអាចប៉ះបាល់បានព្រោះពេលសល់ត្រឹមមួយនាទី ប៉ុន្តែ ខ្ញុំគ្រាន់តែមានអារម្មណ៍ថា គាត់អាចនឹងបង្កើតអភិនិហាបាន៕

លោក Gareth Southgate
https://s9.kh1.co/__image/w=650,h=366,q=100/b4/b487b513fcb12da4a0565446715b26948734d347.png

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T