ទោះមិនជោគជ័យនៅ Euro ២០២៤ តែ Lukaku ឥឡូវនេះកំពុងត្រូវបានក្លិបយក្សនៅ អ៊ីតាលី និងអង់គ្លេស ២ ប្រជែងគ្នាចង់បាន

//s9.kh1.co/c0/c02e7f8743697dab6dcf530144b2af9c4e622b77.jpg
កីទ្បា

 ០៣-កក្កដា-២០២៤ ២ល្ងាច · ៣ ថ្ងៃមុន

ទោះមិនជោគជ័យនៅ Euro ២០២៤ តែ Lukaku ឥឡូវនេះកំពុងត្រូវបានក្លិបយក្សនៅ អ៊ីតាលី និងអង់គ្លេស ២ ប្រជែងគ្នាចង់បាន

បរទេស៖ ខ្សែប្រយុទ្ធរបស់ Chelsea និងក្រុមជម្រើសជាតិ ប៊ែលហ្ស៊ិក កីឡាករ Romelu Lukaku ត្រូវបានគេរាយការណ៍ថា បច្ចុប្បន្ននេះកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លិបគីឡូធ្ងន់ចំនួនពីរនៅតំបន់ អឺរ៉ុប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Romelu Lukaku
Romelu Lukaku

Lukaku ដែលទើបតែបញ្ចប់ភារកិច្ចជាមួយក្រុមជម្រើសជាតិ ប៊ែលហ្ស៊ិក បន្ទាប់ពីជ្រុះចេញពីពានរង្វាន់ Euro ២០២៤ ត្រឹមវគ្គ ១៦ ក្រុមថ្មីៗនេះ រូបគេនឹងត្រឡប់ទៅចូលរួមជាមួយក្រុមតោខៀវ Chelsea វិញហើយ នៅរដូវកាលថ្មី ២០២៤-២០២៥ ខាងមុខ ក្រោយរូបគេអស់កិច្ចសន្យាខ្ចីជើងជាមួយក្រុម AS Roma។

Romelu Lukaku
Romelu Lukaku

ថ្មីៗនេះយោងតាមការចុះផ្សាយដោយសារព័ត៌មាន អ៊ីតាលី បានឱ្យដឹងថា មានក្លិបចំនួនពីរគឺ AC Milan និង Manchester United ដែលកំពុងចាប់អារម្មណ៍ចង់បាន Lukaku ហើយពួកគេបានដាក់ខ្សែប្រយុទ្ធរូបនេះជាផែនការផ្ទេរទី ២ (Plan B) របស់ពួកគេ។

ប្រភពដដែលបានបន្ថែមថា ទាំង Man UTD និង AC Milan សុទ្ធតែចាប់អារម្មណ៍លើខ្សែប្រយុទ្ធសញ្ជាតិ ហូល្លង់ Joshua Zirkzee របស់ក្រុម Bologna ដូចគ្នា ប៉ុន្តែប្រសិនបើពួកគេបរាជ័យក្នុងការចុះកុងត្រាលើខ្សែប្រយុទ្ធវ័យ ២៣ ឆ្នាំរូបនេះ នោះពួកគេនឹងបង្វែរផែនការទី ២ មកចុះកុងត្រាយក Lukaku ជំនួសវិញ។

គួរបញ្ជាក់ថា Lukaku ក៏ធ្លាប់លេងនៅ Man UTD បាន ២ រដូវកាលផងដែរ ពោលគឺចន្លោះពីឆ្នាំ ២០១៧ ដល់ ២០១៩ មុនពេលចាកចេញទៅកាន់ក្រុម Inter Milan៕

Romelu Lukaku
Romelu Lukaku

ប្រភពSportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T