ក្រៅពី De Bruyne ឥឡូវនេះតារាឆ្នើម Man City រូបនេះម្នាក់ទៀតកំពុងបើកកិច្ចចរចាផ្លាស់ទៅកាន់ អារ៉ាប៊ីសាអ៊ូឌីត

//s9.kh1.co/ea/ea0a888352bb0b13d95d4042de1c7db5b6d72d85.jpg
កីទ្បា

 ០៥-កក្កដា-២០២៤ ១១ព្រឹក · ៣ ខែមុន

ក្រៅពី De Bruyne ឥឡូវនេះតារាឆ្នើម Man City រូបនេះម្នាក់ទៀតកំពុងបើកកិច្ចចរចាផ្លាស់ទៅកាន់ អារ៉ាប៊ីសាអ៊ូឌីត

បរទេស៖ បន្ទាប់ពីខ្សែបម្រើឆ្នើម Kevin de Bruyne ឥឡូវនេះអ្នកចាំទីរបស់ក្រុមមេឃខៀវ Manchester City កីឡាករ Ederson កំពុងបើកការចរចាក្នុងការផ្លាស់ទៅចូលរួមជាមួយក្លិបនៅ អារ៉ាប៊ីសាអ៊ូឌីត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ederson
Ederson

យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានឱ្យដឹងថា Ederson បច្ចុប្បន្ននៅស្ថិតក្នុងការចរចាជាមួយក្លិបមកពី អារ៉ាប៊ីសាអ៊ូឌីត ខណៈក្លិប Man City វិញក៏មិនហាមឃាត់នឹងឱ្យគេចាកចេញនោះដែរ។

ប្រភពដដែលបន្ថែមថា អ្នកចាំទី សញ្ជាតិ ប្រេស៊ីល វ័យ ៣០ ឆ្នាំរូបនេះ គឺស្ថិតនៅក្នុងបញ្ជីឈ្មោះនាំចូលរបស់ក្រុម Al-Nassr និងក្លិបមួយចំនួនទៀតនៅក្នុងលីគ Saudi Pro League។

Ederson និងលោក Pep Guardiola
Ederson និងលោក Pep Guardiola

Man City នឹងមិនជំទាស់ចំពោះការចាកចេញរបស់គាត់នោះទេ ប្រសិនបើ Ederson មានបំណងចង់ចាកចេញពីក្លិប ហើយគ្រប់យ៉ាងក្រុមមេឃខៀវកំពុងតែរង់ចាំសំណើផ្លូវការចំពោះក្លិបដែលចង់បានគាត់។

ក្នុងករណីដែល Ederson ពិតជានឹងចាកចេញមែន នោះអ្នកចាំទី Stefan Ortega នឹងទទួលតំណែងក្លាយជាអ្នកចាំទីដៃទី ១ វិញ ហើយថ្មីៗនេះអ្នកចាំទីសញ្ជាតិ អាល្លឺម៉ង់ វ័យ ៣១ ឆ្នាំរូបនេះ ក៏ទើបតែបន្តកុងត្រាថ្មីហើយដែរ៕

Stefan Ortega
Stefan Ortega

ប្រភពFabrizio Romano

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T