អីយ៉ាស់! Rudiger ថា មានតែខ្សែការពារពីររូបនេះទេដែលអាចបិទ និង បញ្ឈប់ Haaland បាន

//s9.kh1.co/2a/2a13d691d049c156b2e98b5ff5c484f174fa769b.jpg
កីទ្បា

 ០៥-តុលា-២០២៤ ៩ព្រឹក · ៤ ម៉ោងមុន

Rudiger ថា មានតែខ្សែការពារពីររូបនេះទេដែលអាចបិទ និង បញ្ឈប់ Haaland បាន

អឺរ៉ុប៖ ខ្សែការពារក្លិប Real Madrid កីឡាករ Antonio Rudiger ជឿជាក់ថាមានតែ Virgil van Dijk និង William Saliba ប៉ុណ្ណោះ ជា ខ្សែការពារកណ្តាលដែលអាចបិទ និង បញ្ឈប់ Erling Haaland បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/e0/e0e2efe0212467f90020590c22e6ae399c6f7d65.png

ជាការពិតណាស់ នៅក្នុងរដូវកាលនេះនៃក្របខណ្ឌ Premier League គឺ Haaland កំពុងឡើងជើងខ្លាំងមែនទែន ក្នុងនោះឆ្លងកាត់ ៦ប្រកួត គេរកបានដល់ទៅ ១០គ្រាប់​ និង រកបានដល់ទៅ ១០១គ្រាប់​ ក្នុងការបង្ហាញខ្លួនសរុប ១០៧ប្រកួត ចាប់តាំងពីផ្លាស់មកកាន់ទឹកដីអង់គ្លេសមក។

https://s9.kh1.co/__image/w=650,h=366,q=100/9d/9dc511d442f6ec3004a74cec9d477b28fb50ea3e.png

ទាក់ទងនឹងរឿងខាងលើ Rudiger បាននិយាយថា៖

ខ្ញុំគិតថា ខ្ញុំជាខ្សែការពារវ័យចំណាស់ម្នាក់ដែលចូលចិត្តប្រយុទ្ធគ្នាជាមួយខ្សែប្រយុទ្ធ ជាពិសេស ប្រភេទខ្សែប្រយុទ្ធដូចជា Haaland។ ខ្ញុំមិនដឹងថា គាត់ហូបម្ហូបអ្វីទេ ប៉ុន្តែ គាត់មានថាមពលកម្លាំងខ្លាំងណាស់។ យើងពិបាករកកីឡាករដែលមានកាយសម្បទាក្នុងការទប់ទល់ជាមួយគាត់ណាស់ ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំឃើញមាន Van Dijk និង Saliba ដែលមានកាយសម្បទាអាចប្រជែងជាមួយគាត់បាន៕

កីឡាករ Antonio Rudiger
https://s9.kh1.co/__image/w=650,h=366,q=100/b4/b48f18ea3da41ddc4445b07262ee11be7c01d5c8.png

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T