ពីមុនមិនអ៊ីចឹងទេ! Ronaldo ត្រង់នេះមានឱកាសមាសបាល់នៅក្នុងប្រអប់ តែគាត់បែជាស៊ុតបាញ់ចាបទៅវិញ(មានវីដេអូ)

//s9.kh1.co/88/88602fa865a60aebedc14c137d5cac244e1734c5.jpg
កីទ្បា

 ០៦-កក្កដា-២០២៤ ៩ព្រឹក · ៣ ខែមុន

Ronaldo ត្រង់នេះមានឱកាសមាសបាល់នៅក្នុងប្រអប់ តែគាត់បែជាស៊ុតបាញ់ចាបទៅវិញ

បរទេស៖ ជារឿងដ៏គួរឱ្យសោកស្តាយសម្រាប់ក្រុមខ្លាំងបញ្ចខែល ព័រទុយហ្គាល់ ដែលពួកគេបានធ្លាក់ចេញពីពានរង្វាន់ Euro ២០២៤ ហើយត្រឹមវគ្គ ៨ ក្រុមចុងក្រោយ ក្រោយបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិ បារាំង នៅវគ្គបាល់កាត់សេចក្តី ១១ ម៉ែត្រក្នុងលទ្ធផល ៥ ទល់នឹង ៣ កាលពីយប់មិញនេះថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ២០២៤។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Cristiano Ronaldo
Cristiano Ronaldo

ជាការពិតណាស់ នៅក្នុងជំនួបនៃក្រុមខ្លាំងទាំងពីរគឺពិតជាស្វិតស្វាញមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ បូកជាមួយម៉ោងបន្ថែម ១៥ នាទីពីរដង ក្រុមទាំងពីរគឺពុំមានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នានោះទេ ប៉ុន្តែចុងក្រោយក្រុមមាន់គក បារាំង បានយកឈ្នះ ព័រទុយហ្គាល់ នៅវគ្គបាល់កាត់សេចក្តី ១១ ម៉ែត្រក្នុងលទ្ធផល ៥-៣។

យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតនេះ គឺបានបញ្ចប់ទៅហើយ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកគាំទ្រសោកស្តាយបំផុតសម្រាប់អ្នកគាំទ្រ ព័រទុយហ្គាល់ គឺនៅនាទីទី ៩៣ ដែលពេលនោះ Cristiano Ronaldo ទទួលបានបាល់ចូលក្នុងប្រអប់យ៉ាងស្អាតពីខ្សែការពារ Francisco Conceicao តែចុងក្រោយគាត់បែជាស៊ុតបាល់នេះប៉ោងឡើងទៅខាងលើទៅវិញ។

Cristiano Ronaldo
Cristiano Ronaldo

ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T