កុំចេះតែហ៊ាន! ដោយសារកាយវិការមួយធ្វើដាក់អ្នកគាំទ្រ ស្លូវ៉ាគី Bellingham ត្រូវបាន UEFA ពិន័យជាប្រាក់រហូតដល់ទៅ...

//s9.kh1.co/00/0008e5f5f9781f995ffaeb5665cb8a2e4f0760e3.jpg
កីទ្បា

 ០៦-កក្កដា-២០២៤ ២ល្ងាច · ៣ ខែមុន

ដោយសារកាយវិការមួយធ្វើដាក់អ្នកគាំទ្រ ស្លូវ៉ាគី Bellingham ត្រូវបាន UEFA ពិន័យជាប្រាក់រហូតដល់ទៅ...

បរទេស៖ ខ្សែបម្រើរបស់ក្រុមជម្រើសជាតិ អង់គ្លេស កីឡាករ Jude Bellingham ត្រូវបាន UEFA ពិន័យជាប្រាក់ចំនួន ៣២,៤០០ ដុល្លារអាមេរិក ចំពោះកាយវិការមួយដែលគាត់បានធ្វើដាក់អ្នកគាំទ្រ ស្លូវ៉ាគី នៅក្នុងជំនួបវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ Euro ២០២៤ កាលពីថ្ងៃទី ៣០ ខែ មិថុនា កន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/19/19169f46607585760ea0ec378c0d9d199579697d.png

រម្លឹកថា នៅក្នុងការប្រកួតនោះ ក្រុមរហស្សនាមតោកំណាច អង់គ្លេស បានយកឈ្នះលើក្រុម ស្លូវ៉ាគី ក្នុងលទ្ធផលយ៉ាងតឹងតែង ២ ទល់នឹង ១ ដោយខាង ស្លូវ៉ាគី ជាអ្នករកគ្រាប់បាល់នាំមុខមុននៅនាទីទី ២៥ ដោយកីឡាករ Ivan Schranz នៅនាទីទី ២៥ ចំណែកខាង អង់គ្លេស ជាអ្នករកគ្រាប់បាល់វាយបក ២ គ្រាប់មកវិញ ដែលស៊ុតបញ្ចូលទីដោយ Jude Bellingham នៅនាទីទី ៩០+៥ និង Harry Kane នៅនាទីទី ៩១។

យ៉ាងណាមិញ នៅក្នុងការប្រកួតនោះដដែល បន្ទាប់ពី Bellingham រកបានគ្រាប់បាល់តាមស្មើឱ្យក្រុម អង់គ្លេស រូបគេស្រាប់តែបានប្រើកាយវិការមួយ ដោយយកដៃដាក់ក្រោមពោះរបស់ខ្លួនបែមុខទៅកាន់អ្នកគាំទ្រក្រុម ស្លូវ៉ាគី ហើយតាមរយៈកាយវិការនេះ UEFA បានចោទខ្សែបម្រើរបស់ Real Madrid រូបនេះ ថាបានប្រើកាយវិការមិនសមរម្យនៅក្នុងការប្រកួត ហើយរូបគេនឹងត្រូវរងការពិន័យជាប្រាក់ចំនួន ៣២,៤០០ ដុល្លារអាមេរិក។

https://s9.kh1.co/__image/w=650,h=366,q=100/99/99b5c0503fe3f745d05ec1f6fcce6ee999ed1e86.png

ទោះបីជាយ៉ាងណាក៏ដោយ Bellingham គឺមិនត្រូវបានជាប់បម្រាមសម្រាប់ការប្រកួតនោះទេ ដូច្នេះនៅក្នុងការប្រកួតវគ្គ ៨ ក្រុមចុងក្រោយទល់នឹងក្រុមជម្រើសជាតិ ស្វ៊ីស នាយប់ថ្ងៃទី ៦ ខែ កក្កដា នេះ គាត់នឹងអាចចូលលេងបានជាធម្មតា ប៉ុន្តែ UEFA បានព្រមានថា ប្រសិនបើប្រកួតក្រោយៗគាត់ប្រព្រឹត្តិទង្វើរដូចគ្នានេះម្តងទៀត នោះគាត់នឹងត្រូវជាប់បម្រាមមិនឱ្យចូលលេងមួយប្រកួត៕

https://s9.kh1.co/__image/w=650,h=813,q=100/8a/8a0ceb73d96bd230b53f1e38e091afdaebd2ea2b.png

ប្រភពESPN

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T