អីយ៉ាស់! កីឡាករក៏ចង់មក ក្លិបក៏ចង់បាន ឥឡូវនេះ Man UTD កំពុងតែចរចាយ៉ាងរលូនក្នុងការផ្ទេរយកខ្សែការពារលំដាប់រូបនេះ

//s9.kh1.co/15/1587a0f008d5b581ef0685e151b994cf4320cbfa.jpg
កីទ្បា

 ០៣-កក្កដា-២០២៤ ៥ល្ងាច · ៣ ថ្ងៃមុន

កីឡាករក៏ចង់មក ក្លិបក៏ចង់បាន ឥឡូវនេះ Man UTD កំពុងតែចរចាយ៉ាងរលូនក្នុងការផ្ទេរយកខ្សែការពារលំដាប់រូបនេះ

បរទេស៖ ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងតែដំណើរការយ៉ាងរលូនក្នុងការចរចាយកខ្សែការពារ Matthijs de Ligt របស់ Bayern Munich មកកាន់ទឹកដី Old Trafford។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/c4/c46f49cac14fc23204a8cebdb163bb01735c08d4.png

យោងតាមការចុះផ្សាយដោយកាសែត អ៊ីតាលី លោក Fabrizio Romano បានឱ្យដឹងថា De Ligt ឥឡូវនេះកំពុងទទួលបានភ្លើងខៀវក្នុងការផ្ទេរដ៏មានសក្តានុពលទៅកាន់ Man UTD។

ប្រភពដដែលបានបន្ថែមថា De Ligt បច្ចុប្បន្នគឺពេញចិត្តចំពោះគម្រោងរបស់ Man UTD ខ្លាំងណាស់ ទោះបីជាពួកគេមិនមានកៅអីលេងពារង្វាន់ Champions League នៅរដូវកាលខាងមុខក្តី។

https://s9.kh1.co/__image/w=650,h=364,q=100/7b/7b5c1a102069ca1218d6f9f782a5238f2e7394d7.png

ការចរចាចំពោះលក្ខខណ្ឌផ្ទាល់ខ្លួនកំពុងតែដំណើរការយ៉ាងរលូន ដោយនៅពេលនេះគឺមិនមានបញ្ហាអ្វីរាំងស្ទះនោះឡើយ ខណៈ De Ligt ផ្ទាល់រូបគេក៏បានបើកចិត្តក្នុងការចង់មកចូលរួមជាមួយ Man UTD ផងដែរ។

គ្រប់យ៉ាងក្នុងពេលឥឡូវនេះ គឺនៅសល់តែការចរចារវាងក្លិប និងក្លិបប៉ុណ្ណោះ ដោយ Bayern ទាមទារតម្លៃផ្ទេរចំពោះខ្សែការពារសញ្ជាតិ ហូល្លង់ វ័យ ២៤ ឆ្នាំរូបនេះចំនួន ៥០ លានអឺរ៉ូ ឬប្រមាណជា (៥៣ លានដុល្លារអាមេរិក) ប៉៉ុន្តែ Man UTD កំពុងតែព្យាយាមឱ្យពួកគេបញ្ចុះតម្លៃជាងនេះបន្តិចទៀត៕

https://s9.kh1.co/__image/w=650,h=342,q=100/c9/c959e3ceadf449e06e81164f75e2d451905ea5ab.png

ប្រភពFabrizio Romano

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T