អ៊េមណាស់! តារាកំពុងរះ Arda Guler បានក្លាយជាកីឡាករទីបី បន្ទាប់ពី CR7 និង Rooney ដែលអាចធ្វើបានកំណត់ត្រានេះនៅ Euro

//s9.kh1.co/a4/a4512504dd6304fa119be72c7c0a8b360e7ecaa9.jpg
កីទ្បា

 ០៣-កក្កដា-២០២៤ ៤ល្ងាច · ៣ ថ្ងៃមុន

តារាកំពុងរះ Arda Guler បានក្លាយជាកីឡាករទីបី បន្ទាប់ពី CR7 និង Rooney ដែលអាចធ្វើបានកំណត់ត្រានេះនៅ Euro

បរទេស៖ ខ្សែប្រយុទ្ធវ័យក្មេងកំពុងឡើងជើងរបស់ Real Madrid និងក្រុមជម្រើសជាតិ តួកគី កីឡាករ Arda Guler បានក្លាយជាកីឡាករទី ៣ ដែលធ្វើបានកំណត់ត្រាដ៏ពិសេសមួយនៅក្នុងព្រឹត្តិការណ៍ Euro បន្ទាប់ពី Cristiano Ronaldo និង Wayne Rooney។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Arda Guler 
Arda Guler 

ក្នុងព្រឹត្តិការណ៍ Euro ២០២៤ នេះ ខ្សែប្រយុទ្ធស្លាប Arda Guler ដែលមានវ័យទើបតែ ១៩ ឆ្នាំ កំពុងបង្ហាញសមត្ថភាពលេចធ្លោរខ្លាំងមែនទែនជាមួយក្រុមជម្រើសជាតិ តួកគី ជាក់ស្តែងនៅក្នុងព្រឹត្តិការណ៍នេះ រូបគេរកបានគ្រាប់បាល់បាន ១ គ្រាប់ និង ១ assist ហើយក្នុងការបង្ហាញខ្លួន ៤ ប្រកួតកន្លងមក។

ហើយរូបគេក៏បានចូលរួមចំណែកយ៉ាងធំធេងផងដែរ ក្នុងការជួយឱ្យ តួកគី កក់កៅអីឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ Euro ២០២៤ បន្តទៀត បន្ទាប់ពីពួកគេបានយកឈ្នះលើក្រុម អូទ្រីស នៅវគ្គ ១៦ ក្រុមក្នុងលទ្ធផល ២-១ កាលពីថ្ងៃទី ២ ខែ កក្កដា យប់មិញនេះ។

Arda Guler 
Arda Guler 

តាមរយៈការរកបានគ្រាប់បាល់មួយគ្រាប់ និងមួយ assist នេះ គឺបានធ្វើឱ្យ Arda Guler ក្លាយជាកីឡាករយុវជនទី ៣ នៅក្នុងប្រវត្តិសាស្ត្រ បន្ទាប់ទី Ronaldo និង Rooney ដែលអាចស៊ុតបញ្ចូលទីផង និង assist ផងក្នុងព្រឹត្តិការណ៍តែមួយនៅក្នុងការប្រកួតប្រជែងពានរង្វាន់ប្រចាំទ្វីបអឺរ៉ុបនេះ។

ងាកទៅកាន់ Ronaldo វិញ គាត់គឺធ្វើបានកំណត់ត្រានេះ គឺនៅក្នុងពានរង្វាន់ Euro ២០០៤ ដោយពេលនោះគាត់រកបាន ២ គ្រាប់ និង ២ assist។ ដោយឡែក Rooney គាត់ធ្វើបានកំណត់ត្រានេះនៅ Euro ២០០៤ ដូចគ្នាផងដែរ ដោយនៅពេលនោះគាត់រកបាន ៤ គ្រាប់ និង ១ assist៕

Cristiano Ronaldo
Cristiano Ronaldo
Wayne Rooney
Wayne Rooney

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T