Bellingham បានទម្លាយពីអារម្មណ៍ពិត ថាខ្លួនឯងប្រៀបដូចជាម្នាក់នេះអ៊ីចឹង នៅពេលកំពុងស៊ុតបាល់បកចេកដ៏អស្ចារ្យ

//s9.kh1.co/9e/9e056398da93d2ccdf44f57485a73d49b30783ff.webp
កីទ្បា

 ០៣-កក្កដា-២០២៤ ១ល្ងាច · ៣ ថ្ងៃមុន

Bellingham បានទម្លាយពីអារម្មណ៍ពិត ថាខ្លួនឯងប្រៀបដូចជាម្នាក់នេះអ៊ីចឹង នៅពេលកំពុងស៊ុតបាល់បកចេកដ៏អស្ចារ្យ

អង់គ្លេស៖ ខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេស កីឡាករ Jude Bellingham បានលើកឡើងថា គេមើលឃើញខ្លួនឯងប្រៀបបានដូចជា Cristiano Ronaldo អ៊ីចឹងក្រោយស៊ុតបញ្ចូលទីបកចេកចុងម៉ោងទល់នឹង ក្រុមជម្រើសជាតិស្លូវ៉ាគី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=809,q=100/98/984751442a6251d210fa853cac3cfb02677cf1f6.jpeg

ជាការពិតណាស់ ក្នុងការប្រកួតកាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ គឺ ពិតជាមិនសរសើរមិនបានទេ ពីការរួមចំណែករបស់ Bellingham ដែលបានស៊ុតបញ្ចូលទីគ្រាប់បាល់បកចេកក្នុងនាទីទី ៩០+៥ ដើម្បីផ្តល់ក្តីសង្ឃឹមឲ្យអង់គ្លេស បន្តការប្រកួតដល់វគ្គថែមម៉ោង ១៥នាទី ២ដង ខណៈ Harry Kane រកបានគ្រាប់បាល់ជ័យជម្នះជួយ អង់គ្លេស យកឈ្នះ ស្លូវ៉ាគី ២ទល់នឹង១ ឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់ EURO 2024។

https://s9.kh1.co/__image/w=650,h=650,q=100/bf/bfeda34e648d5245acc04cee5381f91eb1c14eb5.jpeg

ទាក់ទងនឹងគ្រាប់បាល់បកចេកនេះ Bellingham បាននិយាយថា៖

បាល់នោះបានធ្លាក់ចំទីតាំងដ៏ល្អបំផុត។ នៅពេលដែលខ្ញុំនៅលើអាកាស ខ្ញុំមានអារម្មណ៍ថា ព្រះអើយ ខ្ញុំប្រៀបបានដូចជា Ronaldo។ វាជាការចងចាំដ៏ល្អបំផុតក្នុងអាជីពរបស់ខ្ញុំ៕

កីឡាករ Jude Bellingham
https://s9.kh1.co/__image/w=650,h=488,q=100/ab/abc8d9d32897c29740b2e269938d9ebd48626328.jpeg

ប្រភពSportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T