សឹងមិនគួរឱ្យជឿ! Bellingham យប់មិញស៊ុតបកហ្ស៊ីហ្ស៊ោចុងម៉ោងបន្តក្តីសង្ឃឹមជួយឱ្យ អង់គ្លេស វាយបកយកឈ្នះ ស្លូវ៉ាគី ២-១(មានវីដេអូ)

//s9.kh1.co/88/88c990e6f431d10c456e1f8def6db299572bac6e.jpg
កីទ្បា

 ០១-កក្កដា-២០២៤ ៩ព្រឹក · ៣ ថ្ងៃមុន

Bellingham ស៊ុតបកហ្ស៊ីហ្ស៊ោចុងម៉ោងបន្តក្តីសង្ឃឹមជួយឱ្យ អង់គ្លេស វាយបកយកឈ្នះ ស្លូវ៉ាគី ២-១

បរទេស៖ កាលពីយប់មិញនេះ ត្រូវនឹងថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៤ ក្រុមជម្រើសជាតិ អង់គ្លេស បានជួបតទល់គ្នាជាមួយក្រុមជម្រើសជាតិ ស្លូវ៉ាគី នៅកីឡដ្ឋាន Veltins-Arena នៅក្នុងការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ Euro ២០២៤។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងការប្រកួតខាងលើគឺពិតជាតឹងតែងមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញបូកជាមួយម៉ោងបន្ថែម ១៥ នាទីពីរដង ក្រុមតោកំណាច អង់គ្លេស បានទទួលជ័យជម្នះទៅលើក្រុម ស្លូវ៉ាគី ក្នុងលទ្ធផល ២ ទល់នឹង ១។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

មែនទែនទៅខាងក្រុម ស្លូវ៉ាគី គឺជាអ្នករកបានគ្រាប់បាល់នាំមុខមុន ដែលស៊ុតបញ្ចូលទីដោយកីឡាករ Ivan Schranz នៅនាទីទី ២៥ ប៉ុន្តែខាងក្រុម អង់គ្លេស ក៏វាយបកបាន ២ គ្រាប់មកវិញ ដែលគ្រាប់ទី ១ រកបានដោយ Jude Bellingham នៅនាទីទី ៩០+៥ និងគ្រាប់ទី ២ ដែលជាគ្រាប់ជ័យជម្នះ រកបានដោយ Harry Kane នៅនាទីទី ៩១។

គួរបញ្ជាក់ថា ក្រោយជ័យជម្នះយប់មិញនេះ ក្រុម អង់គ្លេស បានកក់កៅអីឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ Euro ២០២៤ ហើយ ដោយពួកគេនឹងត្រូវជួបក្រុមជម្រើសជាតិ ស្វ៊ីស នៅថ្ងៃទី ៦ ខែ កក្កដា ខាងមុខ៕

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រុម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T