Saka ថាតារាឆ្នើមរបស់ប្រេស៊ីលរូបនេះ គួរតែទទួលបានការគោរព និងលើកតម្កើងឱ្យបានខ្លាំងជាងនេះ

//s9.kh1.co/d1/d1371851e4832fe0966a4d71e9e638f2d2377a1a.jpg
កីទ្បា

 ០១-កក្កដា-២០២៤ ១០ព្រឹក · ៣ ថ្ងៃមុន

Saka ថាតារាឆ្នើមរបស់ប្រេស៊ីលរូបនេះ គួរតែទទួលបានការគោរព និងលើកតម្កើងឱ្យបានខ្លាំងជាងនេះ

បរទេស៖ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេស កីឡាករ Bukayo Saka បានលើកឡើងថា តារាឆ្នើមរបស់ក្រុមជម្រើសជាតិប្រេស៊ីល កីឡាករ Neymar ស័ក្តិសមនឹងទទួលបានការលើកតម្កើងឲ្យខ្លាំងជាងនេះបើមើលតាមសមត្ថភាពដែលរូបគេមាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=501,q=100/f2/f2a7ab4ce6ff37a9638e8f5957277165c8848308.png

ជាការពិតណាស់ កាលពីដើមឡើយ Neymar តែងតែត្រូវបានអ្នកគាំទ្រមើលឃើញថា នឹងក្លាយជាកីឡាករដ៏អស្ចារ្យជាងគេម្នាក់នៅលើលោក ដោយសារសមត្ថភាពដ៏បុិនប្រសប់របស់គេជាពិសេសការប្រើប្រាស់បច្ចេកទេសញាក់បាល់ ក្នុងនោះ គេបានចាកចេញពី Santos នៃលីគកំពូលប្រេស៊ីល មកចូលរួមជាមួយ Barcelona ពីឆ្នាំ ២០១៣-២០១៧ ជា ទីកន្លែងគេបានកសាងភាពល្បីល្បាញ រួចបន្តមកកាន់ Paris Saint Germain ពីឆ្នាំ ២០១៧-២០២៣ និង ចុងក្រោយនេះ គឺ Al-Hilal ខណៈ មួយរយៈចុងក្រោយនេះ គេហាក់បីជាស្ងប់ស្ងាត់បន្តិចក្រោយរងរបួសបញ្ហាដាច់សរសៃជង្គង់ ACL។

https://s9.kh1.co/__image/w=650,h=364,q=100/47/478bc7f80ed534062c6944e19b56a6fb1ff1899e.png

ទាក់ទងនឹងរឿងខាងលើ Saka បាននិយាយថា​៖

ខ្ញុំគិតថា មនុស្សនិយាយពី Neymar មែន ប៉ុន្តែ គាត់គួរតែទទួលបានការលើកមកនិយាយច្រើនជាងនេះពីសំណាក់មជ្ឍដ្ឋានខាងក្រៅ ហើយ ខ្ញុំគិតថាគាត់សមនឹងទទួលបានការគោរពច្រើនជាងអ្វីដែលគាត់ទទួលបាន។ នេះជាអ្វីដែលខ្ញុំយល់ឃើញ៕

   កីឡាករ Bukayo Saka
https://s9.kh1.co/__image/w=650,h=366,q=100/0a/0ad45ce410e5e44df8631e9fe35d986883dc03b2.png

ប្រភពsportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T