អីយ៉ាស់! ប្រធានក្រុមស្លូវ៉ាគី ជឿថាក្រុមគាត់នឹងអាចបំបាក់ អង់គ្លេស នៅវគ្គ១៦ក្រុម​ ដោយសារ អង់គ្លេស កំពុងជួបបញ្ហាមួយនេះ

//s9.kh1.co/9c/9cba3e68a0f6f9b7c7f519a549809a268b243ea0.jpg
កីទ្បា

 ២៩-មិថុនា-២០២៤ ៩ព្រឹក · ៣ ថ្ងៃមុន

រធានក្រុមស្លូវ៉ាគី ជឿថាក្រុមគាត់នឹងអាចបំបាក់ អង់គ្លេស នៅវគ្គ១៦ក្រុម​ ដោយសារ អង់គ្លេស កំពុងជួបបញ្ហាមួយនេះ

អឺរ៉ុប៖ ប្រធានក្រុមជម្រើសជាតិស្លូវ៉ាគី កីឡាករ Milan Skriniar ជឿជាក់ថា ក្រុមរបស់ខ្លួនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបង្កើតរឿងភ្ញាក់ផ្អើលក្នុងការទម្លាក់ ក្រុមជម្រើសជាតិអង់គ្លេស ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=457,q=100/bb/bbc90969af9d113f8a575dd94f31804c99f97569.jpg

ជាការពិតណាស់ នៅថ្ងៃអាទិត្យនេះ ស្លូវ៉ាគី នឹងត្រូវធ្វើការងារធ្ងន់បន្តិចក្នុងជំនួបទល់នឹងអង់គ្លេស នៃពានរង្វាន់ EURO 2024 វគ្គ១៦ក្រុមចុងក្រោយ ខណៈ បើយើងនិយាយពីក្រុមអង់គ្លេស កំពុងតែទទួលរងការរិះគន់ខ្លាំងមែនទែនពីសំណាក់អ្ន​កគាំទ្រជុំវិញលើទម្រង់លេង ជាក់ស្តែង ៣ប្រកួតក្នុងពូល ពួកគេទទួលបានជ័យជម្នះតែមួយលើកប៉ុណ្ណោះ និង ស្មើដល់ទៅពីរដង។

https://s9.kh1.co/__image/w=640,h=427,q=100/6a/6aed3e4cd3ef02e09ad8603d557d5f590d439049.jpg

មុនប៉ះគ្នានៅវគ្គ ១៦ក្រុម Skriniar បាននិយាយថា៖

អ្នកកាសែត និង អ្នកគាំទ្រ បានធ្វើការរិះគន់ចំៗដល់ក្រុមអង់គ្លេស ក្រោយពេលបញ្ចប់ការប្រកួត ដូច្នេះពួកគេកំពុងតែទទួលរងសម្ពាធខ្លាំងជាងយើងទៀត ហើយ នេះជាអទិភាពរបស់យើង។ ម្យ៉ាងវិញទៀត អង់គ្លេសកំពុងតែមានការលេងមិនយល់ចិត្តគ្នានៅលើទីលាន ជាក់ស្តែង Harry Kane, Jude Bellingham, Phil Foden និង Declan Rice មិនទាន់អាចបង្ហាញគុណផលលេងដូចដែលពួកគេធ្វើបាននៅក្លិបអាជីពរបស់ពួកគេនៅឡើយទេ។ ទាំងនេះជាហេតុផលដែលខ្ញុំគិតថា យើងអាចគ្រប់គ្រងស្ថានការបានតាមរយៈការសហការគ្នា។ ខ្ញុំសង្ឃឹម និង ជឿជាក់ថាយើងអាចយកឈ្នះពួកគេបាន៕

កីឡាករ Milan Skriniar
https://s9.kh1.co/__image/w=650,h=367,q=100/c8/c862ef49904ccb0eac94cb391a46fe32cc8adf4d.png

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T