ថ្លៃគួរសម? ក្រោយឮ Man UTD ចង់បាន ទីបំផុត Bayern បានដាក់តម្លៃដាក់លក់ De Ligt ហើយ

//s9.kh1.co/13/1360fd353e0b4209a74c5a9375c40397b24b5734.jpg
កីទ្បា

 ២៩-មិថុនា-២០២៤ ៥ល្ងាច · ២ ថ្ងៃមុន

ក្រោយឮ Man UTD ចង់បាន ទីបំផុត Bayern បានដាក់តម្លៃដាក់លក់ De Ligt ហើយ

បរទេស៖ ក្លិបបិសាចក្រហម Manchester United បានប្រាប់ទៅកាន់ក្លិប Bayern Munich វិញថាពួកគេនឹងមិនព្រមតាមតម្លៃ ដែលក្លិបយក្ស អាល្លឺម៉ង់ បានដាក់តម្លៃដាក់លក់ខ្សែការពារ Matthijs de Ligt ឡើយ, នេះបើតាមសេចក្តីរាយការណ៍ពីបរទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Matthijs de Ligt
Matthijs de Ligt

ជាការពិតណាស់ Man UTD កំពុងតែស្វះស្វែងមែនទែនក្នុងការស្វែងរកខ្សែការពារកណ្តាលថ្មីនៅរដូវក្តៅនេះ បន្ទាប់ពី Raphael Varane បានចាកចេញ ខណៈថ្មីៗនេះ Man UTD ទើបតែបានដាក់តម្លៃដេញថ្លៃខ្សែការពារ Jarrad Branthwaite ពី Everton ក្នុងតម្លៃ ៤៥ លានផោន ឬប្រមាណជា (៥៦.៩ លានដុល្លារអាមេរិក) តែត្រូវបានក្រុមរហស្សនាមស្ករគ្រាប់បដិសេធ ដោយតែពួកគេចង់បានតម្លៃដល់ទៅ ៧០ លានផោន ឬប្រមាណជា (៨៨ លានដុល្លារអាមេរិក) ឯណោះ។

Jarrad Branthwaite
Jarrad Branthwaite

ដោយឡែកថ្មីៗនេះ Man UTD បានបង្វែរការចាប់អារម្មណ៍លើ De Ligt វិញម្តង ហើយបើតាមការចុះផ្សាយដោយសារព័ត៌មាន Bild បានឱ្យដឹងថា Bayern បានដាក់តម្លៃដាក់លក់ De Ligt នៅរដូវក្តៅនេះចំនួន ៧០ លានអឺរ៉ូ ឬប្រមាណជា (៧៥ លានដុល្លារអាមេរិក) ប៉ុន្តែ Man UTD វិញពួកគេបានឆ្លើយតបទៅវិញថា ពួកគេហ៊ានត្រឹមតម្លៃ ៣៥ លានអឺរ៉ូ ឬប្រមាណជា (៣៧ លានដុល្លារអាមេរិក) ប៉ុណ្ណោះ៕

Matthijs de Ligt
Matthijs de Ligt

ប្រភពMetro

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T