7 sec

Neymar បានចុចឈ្មោះអតីតខ្សែការពារនៅ PL រូបនេះ ថាជាគូប្រជែងដ៏តឹងតែងនៅលើទីលានបំផុតរបស់ខ្លួន

//s9.kh1.co/94/94af9d8a8f765cdcaff0523983afcbdce31f714c.jpg
កីទ្បា

 ២៦-មិថុនា-២០២៤ ១០ព្រឹក · ៤ ថ្ងៃមុន

Neymar បានចុចឈ្មោះអតីតខ្សែការពារនៅ PL រូបនេះ ថាជាគូប្រជែងដ៏តឹងតែងនៅលើទីលានបំផុតរបស់ខ្លួន

បរទេស៖ ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយ VIVA Sport ខ្សែប្រយុទ្ធ Neymar Jr. របស់ក្រុម Al-Hilal បានចុចឈ្មោះយកអតីតខ្សែការពារ Chelsea និងជាមិត្តរួមសញ្ជាតិរបស់ខ្លួន កីឡាករ Thiago Silva ថាជាដៃគូដ៏តឹងតែងរបស់គេបំផុតនៅលើទីលាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Neymar Jr.
Neymar Jr.

ជាការពិតណាស់ Neymar និង Silva គឺធ្លាប់ជាមិត្តរួមក្រុមនឹងគ្នាទាំងនៅក្រុមជម្រើសជាតិប្រេស៊ីល និងពេលនៅក្រុម Paris Saint-Germain ប៉ុន្តែអ្នកទាំងពីរក៏ធ្លាប់ក្លាយជាគូប្រជែងលេងទល់មុខគ្នាផងដែរ នៅពេលដែល Neymar លេងនៅ Barcelona និង Silva លេងនៅ PSG។

Neymar Jr. និង Thiago Silva
Neymar Jr. និង Thiago Silva

គួរដឹងថា Silva គឺជាខ្សែការពារដ៏ឆ្នើមបំផុតម្នាក់ក្នុងលោក ហើយគាត់គឺធ្លាប់លេងនៅក្លិបធំៗមួយចំនួនដូចជា AC Milan, PSG និង Chelsea ជាដើម ប៉ុន្តែនៅដំណាច់រដូវកាលនេះ គាត់បានចាកចេញពីទ្រនំចាស់ Chelsea ហើយ ដោយបានផ្លាស់ទៅចូលរួមជាមួយក្លិប Fluminense នៅប្រទេស ប្រេស៊ីល៕

Thiago Silva
Thiago Silva

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T