7 sec

លោក Lampard ដាក់ចំៗ ទៅកាន់កីឡាករបារាំងរូបនេះ ថា កុំលេងបាល់ខ្ជិលពេកប្រយ័ត្នអត់ពាន

//s9.kh1.co/4a/4a1b41f5c5e92d3a334f8f910e8b04557600701c.jpg
កីទ្បា

 ២៦-មិថុនា-២០២៤ ១ល្ងាច · ៣ ថ្ងៃមុន

លោក Lampard ដាក់ចំៗ ទៅកាន់កីឡាករបារាំងរូបនេះ ថា កុំលេងបាល់ខ្ជិលពេកប្រយ័ត្នអត់ពាន

អឺរ៉ុប៖ អតីតកីឡាករជម្រើសជាតិអង់គ្លេស លោក Frank Lampard ជឿជាក់ថា កីឡាករ Kylian Mbappe នឹងអាចជួយក្រុមជម្រើសជាតិបារាំងនៅត្រង់ប្រយុទ្ធបានច្រើនជាងនេះទៀតប្រសិនបើរូបគេកុំមានអាកប្បកិរិយាខ្ជិលនៅលើទីលាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=433,q=100/6b/6b5dc538ea2955547ce43ca4e3da9ee837264ba7.jpg

ជាការពិតណាស់ នៅក្នុងព្រឹត្តិការណ៍៍ EURO 2024 នេះ Mbappe បានរួមចំណែកជួយឲ្យក្រុមជម្រើសជាតិបារាំងឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយហើយ និង ស៊ុតបញ្ចូលទីបានមួយគ្រាប់ដោយបាល់ប៉េណាល់ទីក្នុងជំនួបចុងក្រោយក្នុងពូលទល់នឹងក្រុមជម្រើសជាតិប៉ូឡូញ ប៉ុន្តែ បើយើងនិយាយពីទម្រង់លេងរបស់ Mbappe វិញហាក់ធ្លាក់ចុះនៃគុណផលបន្តិច។

https://s9.kh1.co/__image/w=639,h=456,q=100/21/2120eaa0fdf89197ca56a009945eb1a366b74d3c.png

ទាក់ទងនឹងរឿងខាងលើ លោក Lampard បាននិយាយថា៖

ខ្ញុំបានអង្គុយនិយាយគ្នាលេងជាមួយលោក Alan Shearer ពី រឿងខ្សែប្រយុទ្ធ និង ផ្នត់គំនិតរបស់ពួកគេ។ មានឱកាសជាច្រើនដែលយើងឃើញថា Mbappe មិនស្ថិតនៅក្នុងតំបន់ដែលបាល់អាចនឹងទៅដល់ដើម្បីអនុញ្ញាតឲ្យគាត់ស៊ុតបញ្ចូលទីបាន។ ខ្ញុំយល់ ថា គាត់ពិតជាធ្វើចលនារត់ ប៉ុន្តែ នៅពេលដែលអ្នកដឹងពីចង្វាក់លេង អ្នកគួរតែត្រៀមខ្លួនដើម្បីធ្វើចលនាចុះឡើងនៅក្នុងតំបន់ប្រយុទ្ធនោះ៕

លោក Frank Lampard
https://s9.kh1.co/__image/w=650,h=425,q=100/0d/0d546488ea3df0b947727652f9fd2cbc6aed83a3.png

ប្រភពsportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T