7 sec

មិនមែន Vinicius ទេ តែ Neymar ថាកីឡាកររូបនេះ ទើបជាកូនសោរដ៏សំខាន់របស់សាំបា ប្រេស៊ីល

//s9.kh1.co/50/50202517d8844ec8db9d77b87409237f49a64902.jpg
កីទ្បា

 ២៦-មិថុនា-២០២៤ ៣ល្ងាច · ៣ ថ្ងៃមុន

មិនមែន Vinicius ទេ តែ Neymar ថាកីឡាកររូបនេះ ទើបជាកូនសោរដ៏សំខាន់របស់សាំបា ប្រេស៊ីល

បរទេស៖ Neymar Jr បានលើកឡើងថា Rodrygo ទើបជាកីឡាករកូនសោរដ៏សំខាន់របស់ក្រុមជម្រើសជាតិ ប្រេស៊ីល តែមិនមែនជាគ្រាប់ពេជ្រ Vinicius Jr. នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Rodrygo
Rodrygo

ជាការពិតណាស់ ទាំង Rodrygo និង Vinicius Jr. សុទ្ធតែជាកម្លាំងប្រយុទ្ធដ៏សំខាន់របស់ ប្រេស៊ីល ប៉ុន្តែជារួមអ្នកគាំទ្រជាច្រើនសុទ្ធតែគិតថា Vinicius គឺជាគន្លឹះដ៏សំខាន់របស់ក្រុម ព្រោះថាគេជាកីឡាករដែលមានល្បឿនលឿន ជំនាញញាក់បាល់ដ៏ប៉ុនប្រសព្វ និងការបញ្ចប់ទីជាដើម។

តែសម្រាប់ Neymar វិញដែលជាកីឡាករដ៏សំខាន់ម្នាក់របស់ ប្រេស៊ីល ផងដែរ គាត់គឺមានគំនិតផ្ទុយពីរឿងនេះ ហើយក្នុងនោះគាត់បាននិយាយយ៉ាងដូច្នេះថា៖

កីឡាករដែលជាគន្លឹះដ៏សំខាន់របស់ ប្រេស៊ីល? សម្រាប់ខ្ញុំ ខ្ញុំគិតថាជា Rodrygo។ មែនទែនទៅគ្រប់គ្នាបានដឹងពីរបៀបដែល Vini នឹងលេងហើយ ប៉ុន្តែ Rodrygo វិញ ខ្ញុំគិតថា វាគឺមានភាពខុសប្លែកពីគ្នា។ គាត់គឺតារាឆ្នើមម្នាក់ ហើយជាម្ចាស់អាវលេខ ១០ ដែលជាទូទៅគាត់នឹងនាំសំណាងច្រើនមកកាន់ក្រុម៕

Neymar Jr
Neymar Jr
Neymar Jr

ប្រភពAS

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T