7 sec

ដល់វគ្គសំខាន់ផង! កីឡាករឆ្នើមអង់គ្លេសរូបនេះ បានចាកចេញពីជំរុំរបស់ក្រុមហើយ ដោយសារភរិយាសម្រាលបុត្រ

//s9.kh1.co/fc/fc01e055b1f1b05526290d29d7ef6882abe1cc96.jpg
កីទ្បា

 ២៧-មិថុនា-២០២៤ ៩ព្រឹក · ៣ ថ្ងៃមុន

កីឡាករឆ្នើមអង់គ្លេសរូបនេះ បានចាកចេញពីជំរុំរបស់ក្រុមហើយ ដោយសារភរិយាសម្រាលបុត្រ

អង់គ្លេស៖ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេស​ កីឡាករ​ Phil Foden បានសុំការអនុញ្ញាតចាកចេញពីជំរុំរបស់ក្រុមតោកំណាចហើយ ដើម្បីត្រឡប់មកផ្ទះមើលថែភរិយាដែលកំពុងសម្រាលកូនទី ៣ របស់គេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=763,q=100/6e/6e18f1a299eb774f9529213ac72df81e9ae2f132.png

ជាការពិតណាស់ ក្នុងចំណោមបីប្រកួតនៅក្នុងពូលរបស់អង់គ្លេស ក្នុងព្រឹត្តិការណ៍ EURO ២០២៤ នេះ គឺ Foden តែងតែបង្ហាញខ្លួនជាជម្រើសដំបូង ខណៈ ការសុំអនុញ្ញាតចាកចេញពីជំរុំរបស់ក្រុម មិនត្រូវបានសហព័ន្ធបាល់ទាត់អង់គ្លេសបញ្ជាក់ឲ្យច្បាស់នោះទេ ប៉ុន្តែ បើតាមប្រភពជិតស្និទ្ធជាមួយកីឡាករ បានទម្លាយឲ្យដឹងថា កីឡាកររបស់ Manchester City ខាងលើ ត្រូវត្រឡប់មកផ្ទះដើម្បីមើលថែភរិយាដែលនឹងសម្រាលកូន។

https://s9.kh1.co/__image/w=650,h=407,q=100/14/14afa437a5db248da283d14baca3fc509d1ffab7.png

គួរបញ្ជាក់ផងដែរ អង់គ្លេសនឹងជួប ក្រុមជម្រើសជាតិស្លូវ៉ាគី ក្នុងវគ្គ១៦ក្រុមចុងក្រោយ នៅថ្ងៃទី ៣០ ខែមិថុនា ខាងមុខនេះ ខណៈ​ Foden ទំនងជានឹងមិនអាចទាន់ត្រឡប់មកជួយទាន់ពេលនោះទេ៕

https://s9.kh1.co/__image/w=640,h=460,q=100/45/452a13e7ddadf2547dec3d302400d41c1cf99512.png

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T