7 sec

ជាកំហុសអ្នកណា? ព័រទុយហ្គាល់ របូត ២ គ្រាប់យប់មិញ សុទ្ធតែកើតចេញពីកំហុសរបស់ខ្សែការពារខ្លួនទាំងពីរគ្រាប់(មានវីដេអូ)

//s9.kh1.co/de/de68e5afb8e2b0b8e20103ca49cad066e3aab5d7.jpg
កីទ្បា

 ២៧-មិថុនា-២០២៤ ១០ព្រឹក · ៣ ថ្ងៃមុន

ព័រទុយហ្គាល់ របូត ២ គ្រាប់យប់មិញ សុទ្ធតែកើតចេញពីការធ្វេសប្រហែសរបស់ខ្សែការពារខ្លួនទាំងអស់

បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២៤ នេះ ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ បានជួបតទល់គ្នាជាមួយក្រុមជម្រើសជាតិ ហ្សកហ្ស៊ី នៅក្នុងការប្រកួតចុងក្រោយនៃវគ្គជម្រុះក្នុងពូលក្នុងពានរង្វាន់ Euro ២០២៤។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងការប្រកួតខាងលើ ខាងក្រុមបញ្ចខែលព័រទុយហ្គាល់ គឺធ្វើពុំបានល្អនោះទេ ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានរាជ័យក្រោមថ្វីជើងក្រុម ហ្សកហ្ស៊ី ក្នុងលទ្ធផល ២ ទល់នឹង ០។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ប៉ុន្តែបើយើងក្រឡេកទៅមើលការរបូតគ្រាប់បាល់ទាំង ២ គ្រាប់របស់ ព័រទុយហ្គាល់​យប់មិញ គឺសុទ្ធតែកើតចេញពីការធ្វើសប្រហែសរបស់ខ្សែការពារ Antonio Silva ទាំងអស់ ដោយគ្រាប់ទី ១ ខ្សែការពាររបស់ព័រទុយហ្គាល់វ័យ ២០ ឆ្នាំរូបនេះបានភ្លាត់បញ្ជូនឱ្យទៅកីឡាករហ្សកហ្ស៊ី Mikautadze ហើយគេក៏បញ្ចូនបន្តឱ្យ Khvicha Kvaratskhelia ស៊ុតបញ្ចូលទីនៅនាទីទី ២ ចំណែកមួយគ្រាប់ទៀត គឺ Antonio Silva ដដែល រូបគេបានបង្ករកំហុស ធ្វើឱ្យខាង ហ្សកហ្សី ទទួលបានបាល់ពិន័យ ១១ ម៉ែត្រនៅនាទីទី ៥៧។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ទោះបីជាយ៉ាងណាក៏ដោយ ខាងក្រុម ព័រទុយហ្គាល់ គឺបានកក់កៅអីឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយហើយ ដោយពួកគេនឹងត្រូវជួបគ្នាជាមួយក្រុម ស្លូវេនី នៅថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០២៤ ខាងមុខនេះ៕

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូហាយឡាយខាងក្រោម៖

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T