7 sec

យប់មិញក្រុមក៏ចាញ់ ចំណែក Ronaldo ថែមទាំងបានសាងកំណត់ត្រាដ៏អាក្រក់មិនធ្លាប់មានមួយនេះទៀតនៅក្នុងអាជីព

//s9.kh1.co/41/41b1e0e7e37d9bf832d5e21dd8bb5335aca0b4b5.jpg
កីទ្បា

 ២៧-មិថុនា-២០២៤ ១ល្ងាច · ៣ ថ្ងៃមុន

យប់មិញក្រុមក៏ចាញ់ ចំណែក Ronaldo ថែមទាំងបានសាងកំណត់ត្រាដ៏អាក្រក់មិនធ្លាប់មានមួយនេះទៀតនៅក្នុងអាជីព

បរទេស៖ ប្រធានក្រុមរបស់ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ កីឡាករ Cristiano Ronaldo បានសាងកំណត់ត្រាដ៏ក្រក់មិនធ្លាប់មានមួយនៅក្នុងអាជីព ក្រោយបញ្ចប់ការប្រកួតទល់នឹងក្រុម ហ្សកហ្ស៊ី ដែលជាការប្រកួតចុងក្រោយនៃវគ្គជម្រុះក្នុងពូលនៅក្នុងពានរង្វាន់ Euro ២០២៤ យប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Cristiano Ronaldo
Cristiano Ronaldo

ជាការពិតណាស់ នៅក្នុងការប្រកួតជុំទី ៣ ក្នុងពូល F នៃពានរង្វាន់ Euro ២០២៤ កាលពីយប់មិញនេះត្រូវនឹងថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២៤ ក្រុមបញ្ចខែល ព័រទុយហ្គាល់ បានបរាជ័យក្រោមថ្វីជើងក្រុម ហ្សកហ្ស៊ី ក្នុងលទ្ធផល ២ ទល់នឹង ០។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក្រុមព័រទុយហ្គាល់ឥឡូវនេះបានកក់កៅអីឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយជាផ្លូវការហើយ ដោយទទួលបានចំណាត់ថ្នាក់ឈរនៅកំពូលតារាងប្រចាំពូល F មាន ៦ ពិន្ទុក្នុងដៃ។

ក្រឡេកទៅកាន់ Ronaldo វិញ ទោះបីនៅក្នុងព្រឹត្តិការណ៍នេះគាត់បានជួយក្រុមឡើងទៅកាន់វគ្គបន្តក៏ពិតមែន ប៉ុន្តែបន្ទាប់ពីបញ្ចប់ការប្រកួតទាំងអស់នៅក្នុងពូល គាត់បានសាងកំណត់ត្រាមិនល្អមួយនៅក្នុងអាជីព ដោយនេះគឺជាលើកដំបូងហើយ ដែលនៅក្នុងការប្រកួតវគ្គជម្រុះក្នុងពូលនៃពានរង្វាន់ធំបែបនេះ គាត់មិនអាចរកបានគ្រាប់បាល់បានសូម្បីតែមួយគ្រាប់៕

Cristiano Ronaldo
Cristiano Ronaldo

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T