7 sec

De Bruyne ត្រូវអ្នកគាំទ្រខ្លួនឯងស្រែកចម្អកដាក់ ក្រោយគាត់ធ្វើទង្វើរមួយនេះ ដែលធ្វើឱ្យអ្នកគាំទ្រខឹងខ្លាំង(មានវីដេអូ)

//s9.kh1.co/6d/6d1a4840e2d45f0c79381227d938109661132968.jpg
កីទ្បា

 ២៧-មិថុនា-២០២៤ ៤ល្ងាច · ៣ ថ្ងៃមុន

De Bruyne ត្រូវអ្នកគាំទ្រខ្លួនឯងស្រែកចម្អកដាក់ ក្រោយគាត់ធ្វើទង្វើរមួយនេះ ដែលធ្វើឱ្យអ្នកគាំទ្រខឹងខ្លាំង

បរទេស៖ ប្រធានក្រុម និងជាខ្សែបម្រើឆ្នើមរបស់ក្រុមជម្រើសជាតិ ប៊ែលហ្ស៊ិក កីឡាករ Kevin de Bruyne ត្រូវបានអ្នកគាំទ្រខ្លួនឯងស្រែកហ៊ោចំអកដាក់ បន្ទាប់ពីកីឡាករវ័យ ៣២ ឆ្នាំបង្ហាញកាយវិការមួយក្រោយពេលបញ្ចប់ការប្រកួត ដែលធ្វើឱ្យអ្នកគាំទ្រទាំងអស់នោះមិនពេញចិត្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kevin de Bruyne
Kevin de Bruyne

ជាការពិតណាស់ នៅក្នុងការប្រកួតចុងក្រោយប្រចាំពូល E នៃពានរង្វាន់ Euro ២០២៤ កាលពីថ្ងៃទី ២៦ ខែ មិថុនា យប់មិញនេះ ក្រុមជម្រើសជាតិ ប៊ែលហ្ស៊ិក មិនអាចយកឈ្នះលើក្រុម អ៊ុយក្រែន បានទេ ដោយពួកគេបញ្ចប់ការប្រកួតដោយស្មើគ្នា ០ ទល់នឹង ០។

យ៉ាងណាមិញ ក្រោយលទ្ធផលស្មើបែបនេះ ហើយដ្បិតក្រុមរហស្សនាមបិសាចក្រហមមួយនេះអាចទទួលបានកៅអីឡើងទៅកាន់វគ្គ ១៦ ក្រុមក្តី ប៉ុន្តែអ្នកគាំទ្រ ប៊ែលហ្ស៊ិក ដែលនៅកីឡដ្ឋានផ្ទាល់ជាច្រើនហាក់មិនសប្បាយចិត្តនោះទេ ដោយពួកគេបានស្រែកហ៊ោចម្អកដាក់កីឡាកររបស់ជម្រើសជាតិខ្លួនពេញកីឡដ្ឋាននៅពេលបញ្ចប់ការប្រកួត។

បន្ទាប់ពីឃើញស្ថានបែបនេះ De Bruyne ដែលជាប្រធានក្រុម ស្រាប់តែបានបញ្ចេញកាយវិការមួយជាការប្រាប់ទៅកាន់មិត្តរួមក្រុមរបស់ខ្លួនឱ្យចូលទៅក្នុងផ្លាស់សម្លៀកបំពាក់ ដោយកុំខ្វល់ពីអ្នកគាំទ្រទាំងអស់នោះ។ 

Kevin de Bruyne
Kevin de Bruyne

ដោយសារតែកាយវិការបែបនេះហើយ ទើបអ្នកគាំទ្រ ប៊ែលហ្ស៊ិក ជាច្រើនបានបង្ហាញការខឹងសម្បារយ៉ាងខ្លាំង ហើយពួកគេបានបន្តការហ៊ោរចម្អកដាក De Bruyne កាន់តែខ្លាំងឡើងៗ នៅពេលដែលកីឡាកររូបនេះទៅទទួលពានកីឡាករល្អបំផុតប្រចាំការប្រកួត (Man of the Match)៕

https://s9.kh1.co/__image/w=650,h=443,q=100/ca/ca87a35fa2a0dac65156b6e074f540d42c207ffc.png

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T