Selena ស្រាប់តែចេញមករៀបរាប់ បែបនេះ ក្រោយត្រូវបានគេថា ...

//s9.kh1.co/74/745d3afb03b9e04d170c8cdd11cd43b0e1132087.jpg
តារា & កម្សាន្ដ

 ០១-កក្កដា-២០២៤ ២ល្ងាច · ២ ថ្ងៃមុន

Selena Gomez បានចេញមុខបញ្ជាក់ថា នាងមិនបានព្យាយាម ដើរតួជាជនរងគ្រោះ ដូចមនុស្សជាច្រើន បាននិយាយនោះទេ

កម្សាន្ត៖ កាលពីមុនមក អ្នកលេងអ៊ីនធឺណិត ធ្លាប់បានចំអក ថា តារាចម្រៀងស្រី Selena Gomez សាងអាជីពសិល្បៈ ដោយផ្អែកលើការអាណិតអាសូរ ធ្វើឱ្យមហាជនមានអារម្មណ៍មិនល្អ ចំពោះអ្វីដែលតារាចម្រៀងរូបនេះ បានឆ្លងកាត់ និងជាពិសេស គឺតែងតែបង្ហាញខ្លួនឯងថា ជាជនរងគ្រោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Selena Gomez
Selena Gomez

យ៉ាងណាមិញ បន្ទាប់ពី ត្រូវបានទស្សនិកជនលើកឡើងបែបនេះ ថ្មីៗនេះ Selena Gomez បានចេញមុខបញ្ជាក់ថា នាងមិនបានព្យាយាម ដើរតួជាជនរងគ្រោះ ដូចមនុស្សជាច្រើន បាននិយាយនោះទេ។ ក្នុងនោះដែរ នាងបានរៀបរាប់ថា៖ 

ខ្ញុំមានអារម្មណ៍ថា ដូចជាមនុស្សជាច្រើន កំពុងបកស្រាយខុស លើការចែករំលែករបស់ខ្ញុំ អំពីការលំបាកដែលខ្ញុំបានឆ្លងកាត់ ដូចជាភាពទន់ខ្សោយ និងក្លាយជាជនរងគ្រោះ។ ខ្ញុំមិនចូលចិត្ត ការយល់ឃើញ និងរបៀបគិតនេះទេ។ ខ្ញុំមិនមែន ជាជនរងគ្រោះទេ។ ខ្ញុំគ្រាន់តែ មានភាពស្មោះត្រង់ជាមួយខ្លួនឯង និយាយអ្វីដែលគិត។

Selena
Selena Gomez
Selena Gomez

ហេតុការណ៍ដែលធ្វើឲ្យ តារាចម្រៀងស្រី Selena Gomez ត្រូវមហាជនចំអកថា នាងព្យាយាមបង្ហាញភាពឈឺចាប់ ដោយដើរតួជាជនរងគ្រោះ គឺភាគច្រើនទាក់ទងនឹង លោក Justin Bieber។ ខណៈចាប់តាំងពីបែកគ្នា ជាមួយនឹងតារាចម្រៀងប្រុសរូបនេះ Selena Gomez តែងតែបង្ហាញ អារម្មណ៍ឈឺចាប់ ដោយសារតែជីវិតស្នេហារបស់នាង ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T