ធឿន ធារ៉ា នឹងចាប់ដៃគ្នាជាមួយពេជ្រ សម្បត្តិ, វ៉ាន់ថង និងអេ អាំម៉ារីន ទៅលេងនៅជប៉ុនឆាប់ៗនេះ ខណៈកីឡាករខ្មែរយើងបីនាក់បានប្រកាសគូប្រកួតរួចជាផ្លូវការ

//s9.kh1.co/57/57a2dc448bdb715f69a37c6fd072b4c285af037f.jpg
កីទ្បា

 ០២-កក្កដា-២០២៤ ៤ល្ងាច · ៤ ខែមុន

ធឿន ធារ៉ា នឹងចាប់ដៃគ្នាជាមួយពេជ្រ សម្បត្តិ, វ៉ាន់ថង និងអេ អាំម៉ារីន ទៅលេងនៅជប៉ុនឆាប់ៗនេះ ខណៈកីឡាករខ្មែរយើងបីនាក់បានប្រកាសគូប្រកួតរួចជាផ្លូវការ

កម្ពុជា៖ ទីបំផុតអ្វីដែលអ្នកគាំទ្រចង់ឃើងគឺបានមកដល់ហើយ ដោយអ្នកប្រដាល់ជួរមុខរបស់កម្ពុជា កីឡាកររហស្សនាមអ្នកពូថៅដៃពិឃាដធឿន ធារ៉ា នឹងចេញទៅប្រកួតនៅក្រៅប្រទេសក្នុងពេលឆាប់ៗ, នេះបើតាមការបង្ហើបដោយពីធីករប្រចាំស្ថានីយ័ទូរទស្សន៍ Town លោកជួប វុត្ថា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

តាមរយៈដំណឹងខាងលើ គឺធឿន ធារ៉ា នឹងត្រូវចេញទៅប្រកួតនៅប្រទេស ជប៉ុន នៅដើមខែ សីហា ឆ្នាំ ២០២៤ ខាងមុខនេះ ហើយក្រៅពីនេះក៏មានកីឡាករលំដាប់ៗរបស់គុនខ្មែរយើងបីនាក់ផ្សេងទៀតដែរ រួមានក្របីព្រៃពេជ្រ សម្បត្តិ, ឈុត សេរីវ៉ាន់ថង និង អេ អាំម៉ារីនភូថង។

យ៉ាងណាមិញ បើតាមព័ត៌មានច្បាស់ការគឺ ពេជ្រ សម្បត្តិ, ឈុត សេរីវ៉ាន់ថង និង អេ អាំម៉ារីនភូថង នឹងត្រូវទៅប្រកួតនៅសង្វៀន Knock Out ដែលជាសង្វៀនដ៏ធំមួយប្រចាំប្រទេស ជប៉ុន នៅថ្ងៃទី ៤ ខែ សីហា ហើយសម្រាប់គូប្រកួតរបស់ពួកគេវិញ ក៏បានប្រកាសជាផ្លូវការហើយដែរ ក្នុងនោះវ៉ាន់ថង ត្រូវជួបជាមួយនឹងកីឡាករជប៉ុនអតីតដៃគូចាស់របស់ពេជ្រ សម្បត្តិគឺកីឡាករ Taimu Hisai រីឯអេ អាំម៉ារីន នឹងត្រូវជួបកីឡាករថៃ Dansiam និងពេជ្រ សម្បតិ ត្រូវជួបជាមួយម្ចាស់ផ្ទះជប៉ុន Komori Reiya។

រូបភាព
រូបភាព

ចំណែកធឿន ធារ៉ា វិញ ដ្បិតមានការបញ្ជាក់ពី MC Vutha ថាគាត់នឹងចេញទៅប្រកួតនៅ ជប៉ុន ពិតមែន ប៉ុន្តែគិតត្រឹមពេលនេះគឺមានទាន់មានការបញ្ជាក់ផ្លូវការណាមួយ ថាគាត់នឹងត្រូវជួបកីឡាកររូបណា ឬត្រូវប្រកួតនៅសង្វៀនណានៅឡើយទេ ដូច្នេះយើងនឹងរង់ចាំមើលអំពីព័ត៌មានលម្អិតទាំងអស់គ្នា៕

រូបភាព
រូបភាព
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T