គម្រោងស្តារឡើងវិញទំនប់អាងទឹកជ្រោយប្រស់ នៅកោះកុង វឌ្ឍនភាព៩០% ខណៈទំនប់ការពារទឹកប្រៃដងពែង២ ៣៥%

//s9.kh1.co/75/75c9eca039e228571de2085cd306c1ea61893422.png
Khmerhome

 ០៥-កក្កដា-២០២៤ ២ល្ងាច · ៣ ខែមុន

វឌ្ឍនភាពគម្រោងស្តារឡើងវិញទំនប់អាងទឹកជ្រោយប្រស់ សម្រេចបានប្រមាណ៩០% និងគម្រោងសាងសង់ទំនប់ការពារទឹកប្រៃដងពែង២ (ជំហាន២) បានប្រមាណ៣៥% ក្នុងភូមិសាស្ត្រខេត្តកោះកុង។

https://s9.kh1.co/__image/w=650,h=366,q=100/75/75c9eca039e228571de2085cd306c1ea61893422.png
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កោះកុង៖ វឌ្ឍនភាពគម្រោងស្តារឡើងវិញទំនប់អាងទឹកជ្រោយប្រស់ សម្រេចបានប្រមាណ៩០% និងគម្រោងសាងសង់ទំនប់ការពារទឹកប្រៃដងពែង២ (ជំហាន២) បានប្រមាណ៣៥% ក្នុងភូមិសាស្ត្រខេត្តកោះកុង។ បើតាម លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោងនៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងាររបស់អង្គភាពសហការជាមួយមន្ត្រីបច្ចេកទេសនាយកដ្ឋានវិស្វកម្ម ចុះពិនិត្យ។

 លោក រដ្ឋលេខាធិការ និងក្រុមការងារ រួមជាមួយប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង បានចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារឡើងវិញទំនប់អាងទឹកជ្រោយប្រស់ ដែលមានទីតាំងស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង មានចម្ងាយ ៣០០គីឡូម៉ែត្រ ប៉ែកខាងលិចរាជធានីភ្នំពេញ។

https://s9.kh1.co/__image/w=650,h=434,q=100/65/654ed196e27c8fef4042742969e2c564d214e3b5.jpg

បើតាម លោក ប៊ុន ហ៊ាន បានឱ្យដឹងថា ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ១-ជួសជុលទំនប់ដីប្រវែង ១០០០ម៉ែត្រ ២-ក្រាលដីគ្រួសក្រហមលើខ្នងទំនប់ប្រវែង ១០០០ម៉ែត្រ និង ៣-ជួសជុលសំណង់ទ្វារទឹក(ទ្វារ៤)ចំនួន ១កន្លែង។

https://s9.kh1.co/__image/w=650,h=519,q=100/eb/ebd7da2e6e6ece73e620471603c122b86a95f305.jpg

លោក បានបន្តថា គម្រោងនេះ គឺដើម្បីបង្កើនបរិមាណស្តុកទឹកដែលទទួលពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ពីជ្រលងភ្នំ និងតាមជួរភ្នំធំស្តុកទុកក្នុងអាងទឹកជ្រោយប្រស់ សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងការងារស្រោចស្រពស្រូវវស្សាចំនួន ២៧៥ហិកតា ស្រូវប្រាំងចំនួន ៣០ហិកតា និងដំណាំរួមផ្សំ ២០ហិកតា ជូនដល់ប្រជាពលរដ្ឋចំនួន ៣៨៣គ្រួសារ ក្នុងភូមិចំនួន២ របស់ឃុំជ្រោយប្រស់ នៃស្រុកកោះកុង។ បើគិតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៩០%។

https://s9.kh1.co/__image/w=650,h=508,q=100/de/dede57c4e530ea8e5a7ea8f7beccc95de2a2f9f1.jpg

នៅថ្ងៃដដែល ប្រធានអង្គភាពត្រួតពិនិត្យគម្រោង និងក្រុមការងារបានចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ទំនប់ការពារទឹកប្រៃដងពែង២ (ជំហាន២) ដែលមានទីតាំងស្ថិតនៅឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង មានចម្ងាយ ១៥២គីឡូម៉ែត្រ ប៉ែកខាងលិច រាជធានីភ្នំពេញ។

https://s9.kh1.co/__image/w=650,h=511,q=100/86/86feaf62c12cab4ec97ad5145771bb49dda9e9d2.jpg

បើតាម លោក ប៊ុន ហ៊ាន បានឱ្យដឹងថា ការសាងសង់ទំនប់ការពារទឹកប្រៃដងពែង២ (ជំហាន២) ដែលរួមមានការសាងសង់ទំនប់ដីប្រវែង ២ ៥០០ម៉ែត្រ គោលបំណងរួមចំណែកដោះស្រាយ និងធានាបាននូវសុវត្ថិភាពការពារទឹកប្រៃមិនឱ្យហូរចូលលើផ្ទៃដីបង្កបង្កើនផលកសិកម្ម ជួយរំដោះទឹកជំនន់ទឹកភ្លៀងនៅ រដូវវស្សាឱ្យហូរចូលទៅសមុទ្របានទាន់ពេលវេលា និងខ្នងទំនប់ជាផ្លូវលំធ្វើដំណើរក្នុងមូលដ្ឋានតាមបណ្តោយឆ្នេរសមុទ្រ។ បើគិតរហូតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៣៥%។

https://s9.kh1.co/__image/w=650,h=434,q=100/42/42f1f5890e855d3a82674da0888a996f860b3295.jpg

ទំនប់ការពារទឹកប្រៃដងពែង២ បានទទួលប្រភពទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់មកធ្វើការ ស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្មស្រូវវស្សាចំនួន ៣២០ហិកតា និងផ្ទៃដីដំណាំរួមផ្សំចំនួន១២ហិកតា ជូនប្រជាពលរដ្ឋចំនួន ៣៥៤គ្រួសារ ក្នុងភូមិចំនួន២ របស់ឃុំដងពែង នៃស្រុកស្រែអំបិល។ បើតាមការបន្ថែម ប្រធានអង្គភាពត្រួតពិនិត្យគម្រោង។

https://s9.kh1.co/__image/w=650,h=434,q=100/d3/d37513864aa8fee316244a5e744740c040f0aa49.jpg

នាឱកាសនោះ លោក បានផ្តាំផ្ញើដល់ក្រុមការងារអនុវត្តគម្រោងរបស់នាយកដ្ឋានវិស្វកម្ម ត្រូវយកចិត្តទុកដាក់លើគុណភាព សោភ័ណភាព ឱ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងពន្លឿនការងារឱ្យបានទាន់ពេលវេលាសម្រាប់បងប្អូនប្រជាកសិករបានប្រើប្រាស់ក្នុងរដូវវស្សា ព្រមទាំងណែនាំដល់សហគមន៍កសិករប្រើប្រាស់ទឹក និងអាជ្ញាធរដែនដីចុះផ្សព្វផ្សាយការប្រើប្រាស់ទំនប់អាងទឹកនេះឱ្យមាននិរន្តរភាព សម្រាប់ការងារស្រោចស្រព និងការប្រើប្រាស់ប្រចាំថ្ងៃជូនប្រជាពលរដ្ឋបានយូរអង្វែង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T