ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តក្រុមហ៊ុនចិនបង្កើនការវិនិយោគនៅកម្ពុជា ខណៈវិនិយោគិនចិនឈរលេខរៀងទី១

//s9.kh1.co/a2/a29bc08cdb4ffb77487d8091c1e529ad691daf64.jpg
Khmerhome

 ២៧-កញ្ញា-២០២៤ ៤ល្ងាច · ៩ ថ្ងៃមុន

សម្តេចធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានស្វាគមន៍និងលើកទឹកចិត្តដល់អ្នកវិនិយោគចិន បង្កើនការវិនិយោគនៅកម្ពុជាឱ្យបានច្រើនឡើង ស្របតាមកិច្ចព្រមព្រៀងនៃថ្នាក់ដឹកនាំប្រទេសទំាងពីរបានដាក់ចេញនៅក្នុងការកសាងសហគមន៍ជោគវាសនារួម កិច្ចសហប្រតិបត្តិត្បូងពេជ្រ ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។

https://s9.kh1.co/__image/w=650,h=377,q=100/2c/2c296241ac6374f7f00dc6194dbeacebb3238c87.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ សម្តេចធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានស្វាគមន៍និងលើកទឹកចិត្តដល់អ្នកវិនិយោគចិន បង្កើនការវិនិយោគនៅកម្ពុជាឱ្យបានច្រើនឡើង ស្របតាមកិច្ចព្រមព្រៀងនៃថ្នាក់ដឹកនាំប្រទេសទំាងពីរបានដាក់ចេញនៅក្នុងការកសាងសហគមន៍ជោគវាសនារួម កិច្ចសហប្រតិបត្តិត្បូងពេជ្រ ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។

ការលើកឡើង សម្តេចប្រធានរដ្ឋសភា នាក្នុងដំណើរទស្សនកិច្ចដឹកនាំគណៈប្រតិភូ អញ្ជើញទស្សនាសួនឧស្សាហកម្មនៅក្រុងសៀងហៃ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០២៤។

https://s9.kh1.co/__image/w=650,h=434,q=100/3b/3b8b84dc3e282a9fd1edf9d5fa2a37aa0a2e1906.jpg

រាជរដ្ឋាភោបាលកម្ពុជា បានយកចិត្តទុកដាក់និងគាំពារ ដល់អ្នកវិនិយោគទាំងបរទេស និងក្នុងស្រុក តាមរយៈការកសាងច្បាប់ និងការដាក់ចេញនូវយន្តការ លើកទឹកចិត្ត ទាក់ទាញ ប្រកបដោយភាពជាក់លាក់និងបត់បែន។ ជាការគូសបញ្ជាក់ប្រធានរដ្ឋសភាកម្ពុជា។   

ប្រធានរដ្ឋសភាកម្ពុជា បានបន្តថា អ្វីដែលសំខាន់នោះគឺកក្តាសុខសន្តិភាព ស្ថិរភាពសង្គម ដែលជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ក្នុងការខិតខំប្តេជ្ញាការពារធានាជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកវិនិយោគទាំងអស់។

https://s9.kh1.co/__image/w=650,h=479,q=100/36/366abd756ece59bacd9ecccc173a47705e21c0cc.jpg

ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានអនុវត្តនូវយន្តការសន្ទនាជាមួយវិស័យឯកជនជាប់ជាប្រចាំ តាមរយៈការរៀបចំវេទិការាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការគំាទ្រនិងលើកទឹកចិត្តដល់ការធ្វើវិនិយោគដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋ អភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ ក្នុងគោលដៅអភិវឌ្ឍន៍កម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០។ ជាការន្ថែម សម្តេចធិការធិបតី ឃួន សុដារី។

គូសបញ្ជាក់ថា សម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូអញ្ជើញទស្សនកិច្ច ក្រុមហ៊ុនធំៗនៅក្រុងសៀងហៃ រួមមាន៖ ក្រុមហ៊ុន TIANMA និងក្រុមហ៊ុន SONGZ​, ក្រុមហ៊ុន TIANMA ផលិតគ្រឿងបន្លាស់អេក្រង់ទូរសព្ទ និងអេក្រង់ផលិតផលជាច្រើនទៀត នៅក្នុងឧស្សាហកម្មរថយន្ត សម្ភារៈវេជ្ជសាស្រ្ត, ក្រុមហ៊ុន SONGZ ជាក្រុមហ៊ុនផលិតម៉ាស៊ីនត្រជាក់រថយន្ត និងរថភ្លើងល្បឿនលឿន។

https://s9.kh1.co/__image/w=650,h=434,q=100/d3/d3db73fc2e2e04d481f59a5b683a91149c48ef11.jpg

បន្ទាប់មកគណៈប្រតិភូ បានអញ្ជើញទស្សនាអគារ Oriental Pearl Tower ដែលជានិមិត្តរូបមួយនៃក្រុងសៀងហៃ ដែលនៅទីនោះ មានការតំាងបង្ហាញរូបភាពពីដំណើរការគ្រប់គ្រងសង្គម សេដ្ឋកិច្ច របស់ក្រុងសៀងហៃ កាលពីអតីតកាលផងដែរ។

សូមបញ្ជាក់ថាផងដែរ ក្នុងរយៈពេល១ឆ្នាំ២០២៤ កម្ពុជាទទួលបានទុនវិនិយោគចំនួន ៧,៥៧០លានដុល្លារ កើនជាងឆ្នាំ២០២៣ ចំនួន ១៦១%។ ទន្ទឹមនេះ គម្រោងវិនិយោគទាំងនោះបានបង្កើតការងារចំនួន ៣៤១,០១២ម៉ឺនកន្លែង កើនក្នុងបរិមាណកំណើន ៣៩%។ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

https://s9.kh1.co/__image/w=650,h=434,q=100/af/af0f481514922f077895ffd978d01ab21dc9c4ee.jpg

ប្រភពទុនវិនិយោគចូលមកវិនិយោគនៅកម្ពុជាក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ ប្រទេសចិនច្រើនជាងគេ មានចំនួន ៦១%, កម្ពុជាឈរលំដាប់ទី២ មានចំនួន ៣២% ខណៈ សីង្ហបុរីមានចំនួន ៣%, វៀតណាមមានចំនួន ១%, ប្រទេសម៉ាឡេស៊ី ១% និងប្រទេសផ្សេងៗទៀតមានចំនួន ២%។ បើតាមការបញ្ជាក់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T