ពាណិជ្ជកម្មកម្ពុជា-អាស៊ានមានទំហំទឹកប្រាក់ ១០.៤៩ពាន់លានដុល្លារ កើនជិត ១២% ៨ខែឆ្នាំ២០២៤

//s9.kh1.co/dd/dd33bf3eba55c477d4590bb66859f75d839f9d73.jpg
Khmerhome

 ២៧-កញ្ញា-២០២៤ ៤ល្ងាច · ៩ ថ្ងៃមុន

រយៈពេល ៨ ខែ​​នៃ​ឆ្នាំ២០២៤ ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជាជាមួយបណ្តា​ប្រទេស ជា​សមាជិក​អាស៊ាន មានទំហំ​ទឹកប្រាក់ប្រមាណ ១០.៤៩ពាន់​​លាន​ដុល្លារ ​កើនឡើង ១១.៨% ​ធៀបនឹង​ឆ្នាំ២០២៣ មានទំហំទឹកប្រាក់ ៩.៣៨ ពាន់​លាន​ដុល្លារ។

https://s9.kh1.co/__image/w=650,h=434,q=100/c9/c92f0e4685c25dc107016b362a57ee502c02e8ad.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ រយៈពេល ៨ ខែ​​នៃ​ឆ្នាំ២០២៤ ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជាជាមួយបណ្តា​ប្រទេស ជា​សមាជិក​អាស៊ាន មានទំហំ​ទឹកប្រាក់ប្រមាណ ១០.៤៩ពាន់​​លាន​ដុល្លារ ​កើនឡើង ១១.៨% ​ធៀបនឹង​ឆ្នាំ២០២៣ មានទំហំទឹកប្រាក់ ៩.៣៨ ពាន់​លាន​ដុល្លារ។ បើតាមរបាយការណ៍អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ។

ទំហំពាណិជ្ជ​កម្មកម្ពុជា-អាស៊ាន​ ស្មើនឹងប្រមាណ ២៨.៤% ​នៃ​ទំហំ​ពាណិជ្ជកម្ម​សរុបរបស់កម្ពុជា ដែលគិតជាទឹកប្រាក់ប្រមាណ ៣៦.៩ពាន់​លាន​ដុល្លារ​។ តាមការបញ្ជាក់ ក្នុងរបាយការណ៍។

នៅក្នុងរបាយ​ការណ៍ ដដែល​​បាន​ឱ្យ​ដឹង​ថា គិតចាប់ពីខែមករា ដល់ខែសីហា កម្ពុជា​បាន​នាំ​ចេញ​ផលិតផលចម្រុះ​ទៅ​កាន់​បណ្តាប្រទេសជាសមាជិកអាស៊ាន​មានទំហំទឹកប្រាក់ ​ប្រមាណ ៣.៤៣ពាន់​លាន​ដុល្លារ ​កើន​ឡើង ១០%​ ពី ៣.១១ពាន់​លាន​ដុល្លារ ​បើធៀបនឹង​ឆ្នាំ២០២៣ ខណៈ ការ​នាំ​ចូល​របស់​ប្រទេស​កម្ពុជា​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន មាន​តម្លៃ ៧.០៦ពាន់​លាន​ដុល្លារ កើន​ឡើង ១២.៥%​ ពី ៦.២៧ពាន់​លាន​ដុល្លារ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣។

ក្នុង​អំឡុងពេល ​៨ខែ​​​ឆ្នាំ២០២៤ ទំហំ​ពាណិជ្ជ​កម្ម​​​ប្រទេស​កម្ពុជា​ជាមួយ​អាស៊ាន​មាន​​ចំនួន ​២៨.៤% ​នៃ​ទំហំ​ពាណិជ្ជ​កម្ម​សរុប ៣៦.៩ពាន់​លាន​ដុល្លារ​ ហើយដៃគូ​ពាណិជ្ជកម្ម​កំពូល​ទាំង​ប្រាំ​របស់​ប្រទេស​ក្នុង​អាស៊ាន​គឺ ប្រទេសវៀតណាម ថៃ សិង្ហ​បុរី ឥណ្ឌូនេស៊ី និង​ប្រទេសម៉ាឡេស៊ី។ តាមការបញ្ជាក់ របាយ​ការណ៍ ដដែល​​នេះ។

ដោយឡែក ក្នុងទំនាក់ទំនង​ដៃគូពាណិជ្ជកម្មដ៏សំខាន់របស់អាស៊ាន​នេះដែរ គឺប្រទេសចិន ពោលប្រទេសកម្ពុជាចូលរួមក្នុង​ពិព័រណ៍​ចិន-អាស៊ានលើកទី២១ (ថ្ងៃទី២៤-២៨ ខែកញ្ញា) នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ក្នុងគោលដៅជំរុញ​ឱ្យ​ពាណិជ្ជករ និងអ្នកវិនិយោគ​លើកកម្ពស់ការនាំចេញកសិផលកម្ពុជាបន្ថែមទៀត ដើម្បីលើកស្ទួយជីវភាព​កសិករ។

គូសបញ្ជាក់ថា ពិព័រណ៍ចិន-អាស៊ាន លើកទី២១ គឺជាវេទិកាដ៏សំខាន់សម្រាប់​មេដឹកនាំអាស៊ាន ដើម្បីជំរុញពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ ទេសចរណ៍ ទំនាក់ទំនងនយោបាយ ការទូត ការផ្លាស់ប្តូរវប្បធម៌រវាង​ប្រជាជន និងប្រជាជន និងកិច្ចសហប្រតិបត្តិការ​តំបន់​ទូលំ​ទូលាយ​រវាងចិននិងអាស៊ាន ហើយក៏ជាឱកាសដ៏ល្អមួយសម្រាប់ការប្រា​ស្រ័យ​ទាក់ទងគ្នា ធ្វើពាណិជ្ជកម្ម និងវិនិយោគក្នុងនាម​ដៃគូ​ពាណិជ្ជកម្ម ក៏ដូចជាផ្សព្វផ្សាយផលិតផលកម្ពុជានៅក្នុងទីផ្សារអាស៊ាន ជាពិសេសប្រទេសចិន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T