វឌ្ឍនភាពគម្រោងសាងសង់សំណង់បង្ហៀរ និងសំណង់ស្ពានលើទំនប់អាងទឹកថ្មី ឧត្តរមានជ័យ សម្រេចរួចរាល់ ១០០%

//s9.kh1.co/8d/8d65c4cd0203274d31817c013516f138f97bf8de.png
Khmerhome

 ២៧-កញ្ញា-២០២៤ ១០ព្រឹក · ៩ ថ្ងៃមុន

វឌ្ឍនភាពការងារគម្រោងសាងសង់សំណង់បង្ហៀរ និងសំណង់ស្ពានលើទំនប់អាងទឹកថ្មី ជួយដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋក្នុងតំបន់ជាប់ព្រំដែនកម្ពុជាថៃ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ គិតមកដល់ពេលនេះការងារសម្រេចរួចរាល់ ១០០%។

https://s9.kh1.co/__image/w=650,h=366,q=100/8d/8d65c4cd0203274d31817c013516f138f97bf8de.png
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឧត្តរមានជ័យ៖ វឌ្ឍនភាពការងារគម្រោងសាងសង់សំណង់បង្ហៀរ និងសំណង់ស្ពានលើទំនប់អាងទឹកថ្មី ជួយដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋក្នុងតំបន់ជាប់ព្រំដែនកម្ពុជាថៃ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ គិតមកដល់ពេលនេះការងារសម្រេចរួចរាល់ ១០០%។ បើតាម លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំ មន្ត្រីបច្ចេកទេសចុះពិនិត្យ។

តាមការចុះពិនិត្យគម្រោងនេះ នៅថ្ងៃ២៦ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។

https://s9.kh1.co/__image/w=650,h=434,q=100/48/4837862d1bb8d9777d6a4dcae03fe76c5acc718f.jpg

លោក រដ្ឋមន្ត្រី បានបញ្ជាក់ឱ្យដឹងថា សំណង់នេះមានលទ្ធភាពគ្រប់គ្រងទឹក និងបញ្ជាទឹកសម្រាប់ធ្វើការស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលរដូវវស្សាប្រមាណ ១៤៩២ហិកតា រដូវប្រាំងប្រមាណ ២៧៩ហិកតា និងដំណាំរួមផ្សំប្រមាណ ៧៨ហិកតា ជូនដល់ប្រជាពលរដ្ឋចំនួន២ភូមិ ក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែងចំនួន ៤១៨គ្រួសារ។

https://s9.kh1.co/__image/w=650,h=434,q=100/b2/b2895e6a5743e7696660d9d1dc3390d30c865bbc.jpg

ទន្ទឹមនឹងនេះ លោក បានគូសបញ្ជាក់ទៀតថា គម្រោងនេះជួយប្រជាកសិករក្នុងតំបន់ឱ្យទទួលបានកំណើនប្រាក់ចំណូលប្រសើរជាងមុន តាមរយៈការបង្កើនការដាំដុះដំណាំកសិកម្មពី ២ទៅ៣ដង ក្នុងមួយឆ្នាំ ព្រមទាំងបានទទួលស្ពាន និងផ្លូវធ្វើដំណើរទំនាក់ទំនងគ្នាប្រសើរជាងមុន ងាយស្រួលដឹកកសិផលយកទៅលក់នៅទីប្រជុំជន និងប្រទេសជិតខាង។

https://s9.kh1.co/__image/w=650,h=434,q=100/ba/ba5ce1cad3ee1ebb9d0c9a34dbe3525fa113e470.jpg

ក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្តគម្រោងសាងសង់សំណង់បង្ហៀរ និងកសាងស្ពានលើទំនប់អាងទឹកថ្មីនេះឡើង ដើម្បីជួយដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋក្នុងតំបន់ជាប់ព្រំដែនកម្ពុជាថៃ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងជួយសម្រួលដល់ការធ្វើដំណើរក្នុងតំបន់ និងការដឹកជញ្ជូនកសិផលឆ្លងដែនជាមួយប្រទេសជិតខាង។

https://s9.kh1.co/__image/w=650,h=434,q=100/c3/c3dd4a4d400c70e003d5f3af02ce2bab27253df3.jpg

ក្នុងនោះ ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ទី១-សាងសង់ស្ពានលើទំនប់អាងទឹកថ្មី១កន្លែងប្រវែង ១២៥ម៉ែត្រ ទទឹង ៧ម៉ែត្រ និង ទី២-សាងសង់សំណង់បង្ហៀរ ១កន្លែង គិតមកដល់ពេលនេះការងារសម្រេចរួចរាល់ ១០០%។

https://s9.kh1.co/__image/w=650,h=366,q=100/9a/9a3686fe1db89177340130a0fac7e29db919607d.jpg

គូសបញ្ជាក់ថា ទំនប់អាងទឹកថ្មីមានតួនាទីទទួលយកទឹកពីទំនប់អាងទឹកតាម៉ុក ទំនប់អាងទឹករំចេក និងពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់មករក្សាទុកសម្រាប់ស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលស្រូវ ដំណាំរួមផ្សំ និងការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់ ព្រមទាំងបញ្ជូនទឹកទៅអាងទឹកស្ទឹងស្រែងទី២ ស្ទឹងស្រែងទី១ ដើម្បីស្រោចស្រពលើផ្ទៃដីប្រមាណ ២៥០០០ហិកតា នៅខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប៕

https://s9.kh1.co/__image/w=650,h=434,q=100/67/67af084cb22d3be3ef7d957b28e5f20a49f363ce.jpg
https://s9.kh1.co/__image/w=650,h=434,q=100/81/8110cd975e4cadf8a26158b4ab2b97977f48338a.jpg
https://s9.kh1.co/__image/w=650,h=434,q=100/76/76fb8bf73098943071113308d119f777bd03fd0a.jpg
https://s9.kh1.co/__image/w=650,h=366,q=100/29/297e0d3d4c38d573608955cbaaf82fe9dada447d.jpg

ដោយ៖ មឿន ឌីណា (Moeun  Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T