ប្រដាល់៖ លោកគ្រូ អេ ភូថង បានលើកឡើងថា ប្រសិនបើ អ្នកលេងពូថៅដៃ ធឿន ធារ៉ា មានឱកាសដើម្បីជួបជាមួយកីឡាករប៊ុលហ្គារី Stoyan Koprivlenski ដែលឈ្នះ អ្នកប្រដាល់ថៃ ប៊ូខាវ កាលពីថ្ងៃមុន ហើយ ទទួលបានជ័យជម្នះ មានន័យថា ធឿន ធារ៉ា ប្រៀបបានដូចជាឈ្នះបានពីរនាក់អ៊ីចឹង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ បើយើងបកក្រោយបន្តិច កាលពីថ្ងៃទី ៧ ខែកក្កដា កន្លងទៅ ក្នុងការប្រកួតនៅសង្វៀន K-1 គឺ ប៊ូខាវ បានរងបរាជ័យក្រោមថ្វីដៃរបស់ Stoyan ដោយពិន្ទុ ក្នុងនោះមានរាប់មួយលើកទៀតផងក្នុងទឹកទី២ ខណៈ Stoyan នេះមិនធម្មតានោះទេ ដោយបានបន្តយកឈ្នះកីឡាករបរទេស ២រូបផ្សេងៗទៀតដើម្បីគ្រងខ្សែក្រវាត់ K-1 នៅលើទឹកដីជប៉ុន។
ក្នុងនោះផងដែរក្រោយចប់ការប្រកួត ក៏មានអ្នកគាំទ្រមួយចំនួនធំចង់ឲ្យ ធឿន ធារ៉ា សាកថ្វីដៃជាមួយ Stoyan នេះផងដែរ ខណៈ ក្នុងកិច្ចសម្ភាសជាមួយទំព័រ Admin Kun News ទាក់ទងនឹងរឿងខាងលើ លោកគ្រូ អេ ភូថង បាននិយាយថា៖