កម្សាន្ត៖ តារាសម្តែងស្រី Barbie Hsu បានទទួលការអត្ថាធិប្បាយបែបអវិជ្ជមានជាច្រើន នៅពេលដែលតារាស្រីរូបនេះ បាននាំកូនទៅកម្សាន្ត នៅប្រទេសកូរ៉េ ជាមួយស្វាមី លោក DJ Koo ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្មីៗនេះ តារាសម្ដែងស្រី Barbie Hsu និងស្វាមី លោក DJ Koo បាននាំកូនទាំងពីរ ទៅប្រទេសកូរ៉េ ដើម្បីធ្វើដំណើរកម្សាន្ត។ នៅក្នុងរូបភាពមួយចំនួន ដែលថតបានដោយអ្នកដំណើរឆ្លងកាត់ ហើយបង្ហោះនៅលើបណ្ដាញសង្គម Weibo បានបង្ហាញឲ្យឃើញថា Barbie Hsu បានតុបតែងខ្លួនស្លៀកពាក់យ៉ាងសាមញ្ញ ជាមួយនឹងសក់ចងទាំងសងខាង និងការតុបតែងមុខបែបស្រាលៗ។
យ៉ាងណាមិញ មនុស្សជាច្រើន បានបញ្ចេញមតិថា សម្បុររបស់ Barbie Hsu មិនសូវល្អដូចមុនទេ ជាពិសេស មតិខ្លះបានលើកឡើងថា តាំងពីនាងរៀបការជាមួយ DJ Koo មក តារាស្រីរូបនេះ មានភាពប្រែប្រួលច្រើន ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖