DAWN ចេញមកធ្វើបែបនេះភ្លាម ក្រោយឮដំណឹង HyunA ជិតរៀបការជាមួយគូស្នេហ៍ថ្មី

//s9.kh1.co/62/626a3aeb4bc61e38c41b42d6622316c7fd802f0c.jpg
តារា & កម្សាន្ដ

 ២០-កក្កដា-២០២៤ ៨ព្រឹក · ៣ ខែមុន

DAWN បានចេញមកបង្កភាពភ្ញាក់ផ្អើល ក្រោយរូបគេបានលុបរូប HyunA និងរូបពាក់ព័ន្ធនឹងនាងទាំងអស់ចេញពីគណនី Instagram

កូរ៉េខាងត្បូង៖ ព័ត៌មានដែលតារាចម្រៀងកូរ៉េ HyunA ជិតនឹងរៀបអាពាហ៍ពិពាហ៍ជាមួយនឹងគូស្នេហ៍ថ្មីគឺលោក Yong Jun Hyung បានផ្ទុះឡើងនាពេលថ្មីៗនេះ បន្ទាប់ពីពួកគេទាក់ទងកាលពីដើមឆ្នាំ២០២៤នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
HyunA និង Yong Jun Hyung
HyunA និង Yong Jun Hyung

ដំណឹងនេះធ្វើឲ្យអ្នកគាំទ្រខ្លះបានសរសេរសារអបអរសាទរដល់ HyunA និងគូស្នេហ៍ ខណៈខ្លះទៀតមានការអាណិតអាសូរទៅដល់លោក DAWN ដែលជាអតីតគូស្នេហ៍ជាង៦ឆ្នាំរបស់កញ្ញា HyunA ជាខ្លាំង។

HyunA និង  DAWN
HyunA និង  DAWN

ស្រាប់តែថ្មីៗនេះ DAWN បានចេញមកបង្កភាពភ្ញាក់ផ្អើល ក្រោយរូបគេបានលុបរូប HyunA និងរូបពាក់ព័ន្ធនឹងនាងទាំងអស់ចេញពីគណនី Instagram ហាក់បីដូចជាចង់ចាប់ផ្ដើមជាថ្មី បូកផ្សំនឹងរូបភាពស្និទ្ធស្នាលខ្លាំងជាមួយនឹងនាង ដែលទង្វើនេះ ធ្វើឲ្យអ្នកគាំទ្រយល់ថា រូបគេចង់គោរពទៅដល់គូស្នេហ៍ថ្មីរបស់ HyunA ។

គណនី Instagramរបស់ DAWN
គណនី Instagramរបស់ DAWN

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៩ ពេលចូលរួមកម្មវិធី "Radio Star" គឺ DAWN បានទម្លាយថា ពួកគេបានសន្យាជាមួយគ្នាហើយថានឹងទុករូបរបស់គ្នានឹងគ្នា បើទោះបីជាបែកបាក់គ្នាក៏ដោយ ប៉ុន្តែសុខៗ DAWN បែរជាសម្រេចចិត្តបែបនេះ។ ជាការឆ្លើយតប HyunA ក៏បានលុបរូបភាព DAWN ចេញពីបណ្ដាញសង្គមរបស់នាងផងដែរ៕  

DAWN 
DAWN 
គណនី Instagramរបស់ HyunA 
គណនី Instagramរបស់ HyunA 

ប្រភពallkpop

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T