អាមេរិក៖ ខ្សែប្រយុទ្ធ Kylian Mbappe ដែលទើបតែផ្លាស់ពីក្លិប Paris Saint-Germain មកកាន់ Real Madrid ត្រូវបានគេប្រទះឃើញថាបានទៅដើរលេងយ៉ាងផ្អែមល្ហែមជាមួយនឹងតារាម៉ូដែល Dani Grace Almeida។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមការបញ្ជាក់ពី Page Six បានទម្លាយថា អ្នកទាំងពីរបានដឹកដៃគ្នាទៅដើរលេងនៅទីក្រុង Miami រដ្ឋផ្លរីដា សហរដ្ឋអាមេរិក ដោយក្នុងនោះបានបង្ហាញកាយវិការស្និទ្ធស្នាលគ្នា ដូចជាកាន់ដៃនិងឱបដៃ។ អ្នកទាំងពីរបានទៅលេងបោះប៊ូលីង (Bowling) នៅ Lucky Strike មុននឹងបន្តទៅជប់លៀងនៅក្លឹបកម្សាន្ត LIV ហើយថែមទាំងបានទៅញ៉ាំអាហារពេលល្ងាចនៅ Kiki នាមាត់ទន្លេទៀតផង។
ខណៈពេលនោះដែរ តារាម៉ូដែលស្រី Dani Grace Almeida ក៏ធ្លាប់បានបង្ហោះរូបភាពនាងបានទៅទស្សនាការប្រកួតបាល់ទាត់កាល Mbappe នៅ PSG ផងដែរកាលពីខែមេសាកន្លងទៅ ស្របពេលនាងបានចេញមកបញ្ជាក់ថាសុំមិននិយាយអ្វីទាំងអស់ទាក់ទងនឹងទំនាក់ទំនងពួកគេ។
គួរបញ្ជាក់ផងដែរថា Kylian Mbappe ក៏ធ្លាប់មានពាក្យចចាមអារ៉ាមថាបានទាក់ទងគ្នាជាមួយនឹងតារាម៉ូដែល Stephanie Rose Bertram,Ines Rau និង Stella Maxwell ជាដើម៕
ប្រភព៖ pagesix