នោះៗ! Al-Hilal បានដាក់សំណើមកកាន់ Barcelona ដើម្បីនាំយកកីឡាកររូបនេះមកកាន់ទឹកដីអារ៉ាប៊ីសាអូឌីត

//s9.kh1.co/5c/5c0a0f385637acc691dab8dc4981c157b7b7f2e9.jpg
កីទ្បា

 ២៦-កក្កដា-២០២៤ ១០ព្រឹក · ៣ ខែមុន

Al-Hilal បានដាក់សំណើមកកាន់ Barcelona ដើម្បីនាំយកកីឡាកររូបនេះមកកាន់ទឹកដីអារ៉ាប៊ីសាអូឌីត

បរទេស៖ ក្លិប Al-Hilal នៃលីគកំពូលអារ៉ាប៊ីសាអូឌីត ត្រូវបានគេរាយការណ៍ថា បានដាក់សំណើមកកាន់ Barcelona ក្នុងការចង់បាន ខ្សែប្រយុទ្ធ Vitor Roque មករួមក្រុមសម្រាប់រដូវកាលថ្មីខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/67/67fa1dda2f5d9ca474822d0b630a0ecc43d9a12b.png

ជាការពិតណាស់ Vitor Roque បានចូលរួមជាមួយ Barcelona កាលពីពាក់កណ្តាលរដូវកាលមុន ពី ក្លិប Athletico Paranense នៃលីគកំពូលប្រេស៊ីល ប៉ុន្តែ អ្វីដែលជាបញ្ហា គឺ រូបគេទទួលបាននាទីលេងនៅលើទីលានស្តួចស្តើងខ្លាំងមែនទែន ដែលជាហេតុធ្វើឲ្យអនាគតរបស់គេនៅឯកីឡដ្ឋាន Camp Nou មានការស្រពេចស្រពិលជាខ្លាំង។

https://s9.kh1.co/__image/w=650,h=366,q=100/f3/f3de33595d28926dac47388e6208f3b8761cebc7.png

ក្នុងនោះផងដែរ បើយោងតាមការចុះផ្សាយរបស់លោក Fabrizio Romano បានលើកឡើងថា Al-Hilal បានកំពុងតែដាក់សំណើមកកាន់ Barcelona ចំពោះការចង់បាន Roque ខណៈ សមីខ្លួន និង ភ្នាក់ងារកំពុងតែសម្រេចចិត្តថា នឹងធ្វើអ្វីបន្ត ខណៈ ក្រុមអ្នកបុណ្យបើកភ្លើងខៀវក្នុងការអនុញ្ញាតឲ្យរូបគេចាកចេញ៕

https://s9.kh1.co/__image/w=650,h=366,q=100/d0/d0a2a6f31c216858ae1399183d095ece384629e2.png

ប្រភពFabrizio Romano

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T