ខណៈគេកំពុងសង្ស័យមានទំនាក់ទំនងស្នេហាជាមួយ Mbappe ស្រាប់តែតារាម៉ូឌែលដ៏ស្រស់ស្អាតនិយាយបែបនេះធ្វើឱ្យគេកាន់តែសង្ស័យ

//s9.kh1.co/b7/b7cc356161fd289d5235c889d5cac0b6ecf8e86e.jpg
កីទ្បា

 ២៦-កក្កដា-២០២៤ ៤ល្ងាច · ៣ ខែមុន

ខណៈគេកំពុងសង្ស័យមានទំនាក់ទំនងស្នេហាជាមួយ Mbappe ស្រាប់តែតារាម៉ូឌែលដ៏ស្រស់ស្អាតនិយាយបែបនេះធ្វើឱ្យគេកាន់តែសង្ស័យ

បរទេស៖ ខ្សែប្រយុទ្ធ Kylian Mbappe ដែលទើបតែផ្លាស់ពីក្លិប Paris Saint-Germain មកកាន់ Real Madrid ត្រូវបានគេប្រទះឃើញថាបានទៅដើរលេងយ៉ាងផ្អែមល្ហែមជាមួយនឹងតារាម៉ូដែល Dani Grace Almeida។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kylian Mbappe
Kylian Mbappe
តារាម៉ូដែល Dani Grace Almeida
តារាម៉ូដែល Dani Grace Almeida

យោងតាមការបញ្ជាក់ពី Page Six បានទម្លាយថា អ្នកទាំងពីរបានដឹកដៃគ្នាទៅដើរលេងនៅទីក្រុង Miami រដ្ឋផ្លរីដា សហរដ្ឋអាមេរិក ដោយក្នុងនោះបានបង្ហាញកាយវិការស្និទ្ធស្នាលគ្នា ដូចជាកាន់ដៃនិងឱបដៃជាដើម។

អ្នកទាំងពីរបានទៅលេងបោះប៊ូលីង (Bowling) នៅ Lucky Strike មុននឹងបន្តទៅជប់លៀងនៅក្លឹបកម្សាន្ត LIV ហើយថែមទាំងបានទៅញ៉ាំអាហារពេលល្ងាចនៅ Kiki នាមាត់ទន្លេទៀតផង។

ទន្ទឹមនឹងនេះ តារាម៉ូដែលស្រី Dani Grace Almeida ក៏ធ្លាប់បានបង្ហោះរូបភាពនាងបានទៅទស្សនាការប្រកួតបាល់ទាត់កាល Mbappe នៅ PSG ផងដែរកាលពីខែមេសាកន្លងទៅ។ 

អ្វីដែលធ្វើឱ្យកាន់តែសង្ស័យជាងនេះទៅទៀតនោះ បន្ទាប់ពីមានគេឈ្លេចសួរទំពីទំនាក់ទំនងរវាងអ្នកទាំងពីរ តារាស្រីរូបនេះមិនបានបិដិសេធ ហើយក៏មិនបានឆ្លើយតបអ្វីច្រើនដែរ ប៉ុន្តែនាងបានឆ្លើយថា "សម្រាប់ខ្ញុំផ្ទាល់ នាខណៈពេលនេះខ្ញុំសូមមិនទាន់និយាយអ្វីពីទំនាក់ទំនងពួកយើងទេ"។

តារាម៉ូដែល Dani Grace Almeida
តារាម៉ូដែល Dani Grace Almeida

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T