កូរ៉េខាងត្បូង៖ មានពាក្យចចាមអារ៉ាមដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងក្រោយគេសង្ស័យថា តារាចម្រៀងប្រុស Mingyu មកពីក្រុម SEVENTEEN បានចូលទៅផឹកនៅក្លឹបកម្សាន្តមួយកន្លែងនៅទីក្រុងសេអ៊ូល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះមានអ្នកគាំទ្រម្នាក់បានបង្ហោះរូបភ្ជាប់ក៏ដូចជាសារសន្ទនារវាងគេជាមួយនឹងអ្នករៀបចំក្លឹបកម្សាន្តមួយនោះ ដោយថែមទាំងមានរូបថតរបស់ Mingyu អង្គុយនៅតុទៀតផង។
យោងតាមការបញ្ជាក់ Mingyu បានចូលក្លឹបកម្សាន្តនេះនាថ្ងៃទី៥ខែមិថុនាឆ្នាំ២០២៤ គឺមុនថ្ងៃឈប់សម្រាកនៅកូរ៉េរយៈពេលមួយថ្ងៃហើយ កិច្ចសន្ទនាពួកគេបានបញ្ជាក់ថា Mingyu បានផឹកស៊ីនៅនឹងតុនោះ និងថែមទាំងបានហៅនារីៗមកកំដរទៀតផងហើយពួកគេនៅជាមួយគ្នារហូតដល់ម៉ោង៤ភ្លឺ។
ភ្លាមៗបន្ទាប់ពីដំណឹងនេះធ្លាយចេញទៅ អ្នកគាំទ្របានចូលរួមបញ្ចេញមតិយ៉ាងក្ដៅគគុក ដោយខ្លះថា Mingyu ធ្វើនេះគឺមិនស័ក្តិសមនឹងនាមជាតារាចម្រៀង ហើយអ្នកខ្លះគិតថាវាគ្រាន់តែជាជីវិតឯកជនរបស់តារាប្រុសម្នាក់នេះប៉ុណ្ណោះ ស្របពេលភ្នាក់ងាររបស់ Mingyu មិនទាន់ឃើញចេញមុខមកបកស្រាយឡើយ៕
ប្រភព៖ koreaboo