ខំសម្របសម្រួលដែរតែទៅមិនរួច Jennifer Lopez គ្រោងនឹងដាក់ពាក្យលែងលះស្វាមី

//s9.kh1.co/46/4629a1b82834bff41a1ad27557ccd6b0882ab2ce.jpg
តារា & កម្សាន្ដ

 ០១-សីហា-២០២៤ ២ល្ងាច · ៣ ខែមុន

យោងតាមប្រភពផ្ទៃក្នុងពីមិត្តភក្តិ បានទម្លាយមកថា តារាចម្រៀងផបស្រីល្បីល្បាញ Jennifer Lopez នឹងដាក់ពាក្យបណ្ដឹងលែងលះស្វាមី Ben Affleck

អាមេរិក៖ យោងតាមប្រភពផ្ទៃក្នុងពីមិត្តភក្តិ បានទម្លាយមកថា តារាចម្រៀងផបស្រីល្បីល្បាញ Jennifer Lopez នឹងដាក់ពាក្យបណ្ដឹងលែងលះស្វាមី Ben Affleck នាពេលឆាប់ៗខាងមុខនេះ ក្រោយរៀបការបានតែពីរឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jennifer Lopez និង Ben Affleck
Jennifer Lopez និង Ben Affleck

ដំណឹងនេះបានខ្ជរខ្ជាយឡើងក្រោយគេឃើញថា តារាចម្រៀងស្រីរូបនេះបានប្រារព្ធពិធីខួបកំណើតជាមួយតែមិត្តភក្តិដោយពុំមានវត្តមានស្វាមីនោះឡើយ ស្របពេលលោក Ben Affleck ក៏បានចេញទៅស្នាក់នៅខាងក្រៅដែរ។ លើសពីនេះទៅទៀតផ្ទះដែលពួកគេចាយលុយទិញរួមគ្នានោះក៏ត្រូវបានដាក់លក់បណ្ដើរៗហើយដែរក្នុងតម្លៃ ៦៨លានដុល្លារ។

Jennifer Lopez និង Ben Affleck
Jennifer Lopez និង Ben Affleck

ប្រភពបានបន្តទៀតថា ឯកសារទាំងអស់បានធ្វើឡើងរួចរាល់អស់ហើយ នៅតែដាក់ស្នើជាផ្លូវការ ដែលពួកគេសម្រេចចិត្តលែងលះគឺដោយសារតែ មិនអាចរកផ្លូវផ្សះផ្សាគ្នាបាន បើទោះបីជាពួកគេព្យាយាមនិយាយជាមួយគ្នាហើយក៏ដោយ។

Jennifer Lopez និង Ben Affleck
Jennifer Lopez និង Ben Affleck

អ្នកទាំងពីរត្រូវគេថតថាបានបណ្ដើរគ្នាកាលពីថ្ងៃទី៣០ខែមីនាកន្លងទៅ ដែកជារូបភាពចុងក្រោយមុនដំណឹងចចាមអារ៉ាមលែងលះបានផ្ទុះឡើង តែយ៉ាងណាមិញ ទាំង Jennifer Lopez និង Ben Affleck ពុំទាន់មានការប្រកាសផ្លូវការទាក់ទងនឹងការលែងលះនោះឡើយ៕  

Jennifer Lopez និង Ben Affleck
Jennifer Lopez និង Ben Affleck
Jennifer Lopez និង Ben Affleck
Jennifer Lopez និង Ben Affleck

ប្រភពdailymail

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T