ប្រដាល់៖ កីឡាករគុនខ្មែរ ឈុត សេរីវ៉ាន់ថង បានបញ្ជាក់ច្បាស់ៗថា រូបគេមិនចាំបាច់ត្រូវការកីឡាកររូបណាមកសងសឹកកីឡាករជប៉ុន Taimu Hisai ជំនួសខ្លួនទេ ពោល គេចង់សងសឹកដោយខ្លួនឯង ប៉ុន្តែ ប្រសិនបើខ្លួនចាញ់ម្តងទៀត នោះ អាចស្វែងរកមិត្តរួមជាតិផ្សេងទៀតដណ្តើមសងសឹកជំនួសខ្លួនបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ បើយើងបកក្រោយបន្តិចកាលពីថ្ងៃទី ៤ ខែសីហា កន្លងទៅ គឺ ឈុត សេរីវ៉ាន់ថង បានប្រកួតចាញ់ កីឡាករ Taimu Hisai ត្រឹមទឹកទី១ ដោយចូលក្បាច់ពិសេសការ៉ាតេរបស់ជប៉ុនយ៉ាងមិនគួរឲ្យជឿ នៅសង្វៀន Knock Out ខណៈ ក្រោយចប់ការប្រកួត ក៏មានអ្នកគាំទ្រមួយចំនួនធំចុចឈ្មោះកីឡាកររូបនេះរូបនោះដើម្បីសងសឹកជំនួស វ៉ាន់ថង ផងដែរ។

ទាក់ទងនឹងរឿងខាងលើ ក្នុងកិច្ចសម្ភាសជាមួយ Channel Youtube Kun Khmer Action នៅពេលដែលគេសួរថា តើកីឡាករគុនខ្មែររូបណាស័ក្តិសមនឹងសងសឹក Taimu Hisai ជំនួស វ៉ាន់ថង ខ្លួនឯង ពេលនោះ សមីខ្លួនបានឆ្លើយតបទៅវិញយ៉ាងដូច្នេះថា៖
ចំពោះខ្ញុំអត់ហ៊ាននិយាយអ្វីច្រើននោះទេពេលដែលខ្ញុំទើបតែចាញ់ថ្មីៗ ខ្ញុំចង់សងសឹកតែអត់ហ៊ាននិយាយ ប៉ុន្តែ មកដល់ពេលនេះខ្ញុំទើបហ៊ាននិយាយ មិនបាច់ឲ្យកីឡាករណាមកសងសឹកជំនួសខ្ញុំទេ ខ្ញុំប្រកួតដោយខ្លួនឯងព្រោះអី ខ្ញុំអត់ទាន់ទៅបាក់ដៃបាក់ជើង ឬ ខូចខាតអ្វីមួយនៅឡើយទេ រាងកាយខ្ញុំនៅលើល្អ ដូច្នេះចាំំខ្ញុំប្រកួតសិន បើខ្ញុំនៅតែចាញ់ទៀត ចាំឲ្យមិត្តរួមជាតិសងសឹកឲ្យខ្ញុំ៕
