ល្អពេកហើយ! ទើបមកបាន ២ ឆ្នាំ ឥឡូវ Haaland កំពុងអុកឡុកវីរបុរស ២ រូប ក្នុងការប្រជែងយកតំណែង hat-trick ច្រើនជាងគេប្រចាំ Premier League

//s9.kh1.co/11/113f39bb3247dedcb06d66d09b37358e86517de9.jpg
កីទ្បា

 ២៨-សីហា-២០២៤ ៩ព្រឹក · ១៧ ថ្ងៃមុន

ទើបមកបាន ២ ឆ្នាំ ឥឡូវ Haaland កំពុងអុកឡុកវីរបុរស ២ រូប ក្នុងការប្រជែងយកតំណែង hat-trick ច្រើនជាងគេប្រចាំ Premier League

បរទេស៖ ខ្សែប្រយុទ្ធរបស់ក្រុមមេឃខៀវ Manchester City កីឡាករ Erling Haaland កំពុងតែតាមប្រកៀកប្រកិតកំណត់ត្រាអ្នករកបានគ្រាប់បាល់ hat-trick ច្រើនជាងគេបំផុតប្រចាំក្របខណ្ឌ Premier League របស់ជើងចាស់ Sergio Aguero និង Thierry Henry។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Erling Haaland 
Erling Haaland 

ជាការពិតណាស់ Haaland ទើបតែផ្លាស់មកកាន់ក្របខណ្ឌ Premier League ដោយចូលរួមជាមួយក្រុម Manchester City បាន ២ រដូវកាលប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នរូបគេបានធ្វើបានកំណត់ត្រារកបានគ្រាប់បាល់ hat-trick បានចំនួនដល់ទៅ ៧ លើកទៅហើយក្នុងចំណោមការប្រកួត ៦៨ ប្រកួត ខណៈគ្រាប់បាល់ hat-trick ចុងក្រោយរបស់គេ ទើបតែរកបានកាលពីថ្ងៃ សៅរិ៍ ទី ២៤ កន្លងទៅ នៅក្នុងការប្រកួតដែល Man City បានយកឈ្នះលើក្រុម Ipswich Town ក្នុងលទ្ធផល ៤-១។

គួរបញ្ជាក់ថា អ្នកឈរនៅចំណាត់ថ្នាក់ទី ១ ចំពោះកំណត់ត្រាអ្នករកបានគ្រាប់បាល់គ្រាប់បាល់ hat-trick ច្រើនជាងគេប្រចាំ Premier League គឺជាវីរបុរសរបស់ក្រុមមេឃខៀវលោក Sergio Aguero ដោយលោកធ្វើបានចំនួន ១២ ដង ក្នុងចំណោមការប្រកួត ២៧៥ ប្រកួត។ ចំណែកលោក Henry អតីតវីរបុរសរបស់ Arsenal ឈរនៅចំណាត់ថ្នាក់ទី ២ មានគ្រាប់បាល់ hat-trick សរុបចំនួន ៨ លើក ក្នុងចំណោមការប្រកួត ២៥៨ ប្រកួត៕

លោក Henry និង Aguero
លោក Henry និង Aguero

ប្រភពTNT Sport

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T