អីយ៉ាស់! លោក Obi Mikel ទទូចឲ្យ Chelsea ទិញយកតារាឆ្នើម Man UTD រូបនេះឲ្យបានមុនទីផ្សារដោះដូរកីឡាករបិទ

//s9.kh1.co/1f/1fc57417bde215aa47de1fab7e8ac37a9e4804ba.jpg
កីទ្បា

 ២៨-សីហា-២០២៤ ៩ព្រឹក · ១៧ ថ្ងៃមុន

លោក Obi Mikel ទទូចឲ្យ Chelsea ទិញយកតារាឆ្នើម Man UTD រូបនេះឲ្យបានមុនទីផ្សារដោះដូរកីឡាករបិទ

អង់គ្លេស៖ អតីតវីរបុរសរបស់ Chelsea លោក John Obi Mikel បានទទូចឲ្យក្រុមតោខៀវ តាមចុះហត្ថលេខាយក ខ្សែប្រយុទ្ធស្លាបរបស់ Manchester United កីឡាករ Jadon Sancho ឲ្យបានមុនទីផ្សារដោះដូរកីឡាករបិទទ្វារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=488,q=100/f1/f10c4b7da0a44955f40f9262cc6f065e4152eb6f.png

ជាការពិតណាស់ Sancho ដែលមិនមានឈ្មោះបង្ហាញខ្លួនទាល់តែសោះក្នុងការប្រកួតពីរលើកដំបូងនៅក្នុងលីគក្រោមការដឹកនាំរបស់លោក Erik ten Hag កំពុងតែមានទំនាក់ទំនងយ៉ាងភ្ញាក់ផ្អើលក្នុងការផ្លាស់មកកាន់កីឡដ្ឋាន Stamford Bridge ខណៈ សមីខ្លួនផ្ទាល់ក៏ត្រូវបានគេរាយការណ៍ថា មានបំណងចង់ចាកចេញពីក្លិបដូចគ្នា។

https://s9.kh1.co/__image/w=650,h=471,q=100/7c/7cdac378dfe243a873ec719e83fc555e63ed06e5.jpg

ទាក់ទងនឹងរឿងខាងលើ លោក Mikel បាននិយាយថា៖

ខ្ញុំពិតជារីករាយណាស់ ប្រសិនបើ Chelsea អាចនាំយក Sancho មករួមក្រុមបាន។ គាត់ជាកីឡាករដ៏អស្ចារ្យ។ ប្រសិនបើអ្នកចង់បានប្រភេទកីឡាករដូចជាគាត់មែន អ្នកនឹងទទួលបានភាពរីករាយដែលមានគាត់នៅក្នុងក្រុម៕

លោក John Obi Mikel
https://s9.kh1.co/__image/w=650,h=364,q=100/80/80503afb6fc02405f3aff741201eb40dd3d73608.png

ប្រភពsportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T